ការទូតពហុភាគី៖បន្តនូវជោគជ័យក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

(VOVworld)-ឆ្នាំ២០១៣ ជាឆ្នាំទី៣ដែលវៀតណាមអនុវត្តន៌ការផ្តួចផ្តើមគំនិតម្ចាស់
ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ ក្នុងនោះបានផ្តោតសំខាន់ទៅ លើតួនាទី
របស់វិស័យការទូតពហុភាគី។មានការពិតជាក់ស្តែងមួយដែលបង្ហាញពីភាពសកម្ម ម្ចាស់ការនោះគឺការដែលវៀតណាមទើបនឹងជាប់ឆ្នោតដោយមានសម្លេងគំាទ្រ
ច្រើនបំផុតចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បអាណាតិ្ត ២០១៤-២០១៦។ ឯក
អគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៌របស់វៀតណាម អមអ.ស.ប អង្គការពាណិ
ជ្ជកម្មពិភពលោក (WTO)នឹងបណ្តាអង្គការអន្តរ​ជាតិផ្សេងៗទៀតនៅ Genevaលោក
​Nguyen Trung Thanh បានអះអាងប្រការពោលខាងលើក្នុងបទ​សម្ភាសជាមួយ
ទីភ្នាក់ងាសាព័ត៌មានវៀតណាមជាថ្មីៗនេះ។

ការទូតពហុភាគី៖បន្តនូវជោគជ័យក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតលោក Nguyen Trung Thanh (រូបថតៈ vietnamplus.vn)

        ឯកអគ្គរដ្ឋទូតលោក Nguyen Trung Thanh បានសង្កត់ធ្ងន់ថា រួមជាមួយ
ទំនាក់ទំនងទ្វេភាគី កាទូតពហុភាគីកំពុងរួមចំណែកសំខាន់ក្នុងកាលៈទេសៈ ដែលវៀតណាមម្ចាស់ការ និងសកម្មពីជំហាននីមួយៗ ដើម្បីចូលរួមរាល់សកម្ម ភាពរបស់អ.ស.បនិងវេទិកាការទូតពហុភាគី។ បណ្តាសមិទ្ធិលេចធ្លោរបស់ ការ
ទូតពហុភាគី បានជួយដោះស្រាយរាល់បញ្ហាប្រពៃណីដល់បញ្ហាក្រៅប្រពៃ​ណី រួមចំណែគចូលក្នុងក្នុងបុព្វហេតុ ការពារអធិបតេយ្យភាព និងផលប្រយោជ​ន៌ជាតិ ព្រមទាំងពង្រឹងតួនាទីរបស់វៀតណាមលើឆាក់អន្តរជាតិ។

        ឯកអគ្គរដ្ឋទូតលោក Nguyen Trung Thanh ឲ្យដឹងថែមទៀតថា ការដែល​វៀតណាមទទួលបានសម្លែងគំាទ្រច្រើនបំផុតចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស សរ
ឲ្យឃើញពីតួនាទី និងកិត្យានុភាពរបស់វៀតណាម ក្នុងសហគមន៌អន្តរជាតិ។
ទន្ទឹមនឹងនោះ ប្រការនេះក៏បានសម្តែងក្តីសង្ឃឹមរបស់សហគមន៌អន្តរជាតិចំពោះ វៀតណាមអំពីតួនាទីរបស់វៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ