ការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិតដោយប្រសិទ្ធភាព និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ
(VOVWORLD) -សន្និសីទការទូតលើកទី ៣០ នឹងដាក់ចេញវិធានការ សំដៅធ្វើសមាហរណកម្មប្រកបដោយជោគជ័យ លើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ទិដ្ឋភាពសន្និសីទការទូតលើកទី ៣០ |
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ សន្និសីទការទូតលើកទី ៣០ ដោយប្រធានបទ ការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិតដោយប្រសិទ្ធភាព និងអនុវត្តន៍ជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ និងសន្និសីទកិច្ចការបរទេសលើកទី ១៩ ដោយប្រធានបទ ម្ចាស់ការ ច្នៃប្រឌិត ដើម្បីបម្រើការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាព នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ សន្និសីទទាំងនេះនឹងផ្ដោតទៅលើខ្លឹមសារសំខាន់ៗដូចជា៖ វាយតម្លៃលើការអនុវត្តន៍ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ ស្ដីពីកិច្ចការបរទេសក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រិះរកវិធានការអនុវត្តន៍ដោយជោគជ័យនូវរាល់សេចក្ដីសម្រចចិត្តនាពេលខាងមុខ ព្រមទាំងការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។ សន្និសីទការទូតលើកទី ៣០ នឹងដាក់ចេញវិធានការ សំដៅធ្វើសមាហរណកម្មប្រកបដោយជោគជ័យ លើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ សន្និសីទការទូតលើកទី ៣០ នឹងពិភាក្សានឹងរួមវិភាគទានក្នុង បព្វហេតុអភិវឌ្ឍន៍ប្រទេសេជាតិ និងបុព្វហេតុកសាង និងការពារមាតុប្រទេសវៀតណាមសង្គមនិយម៕