ការធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ នាយករដ្ឋមន្ត្រី Robert Fico កំពុងជាសះស្បើយបន្តិចម្តងៗ

(VOVWORLD) - នាយប់ថ្ងៃទី ២០ ឧសភា វេជ្ជបណ្ឌិតដែលកំពុងព្យាបាលឲ្យនាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico  បានឲ្យដឹងថា សុខភាពរបស់លោកមានស្ថេរភាពនិងប្រសើរឡើង។ បច្ចុប្បន្នលោកកំពុងជាសះស្បើយពីការធ្វើឃាត កាលពីសប្តាហ៍មុន។

ការធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ នាយករដ្ឋមន្ត្រី Robert Fico កំពុងជាសះស្បើយបន្តិចម្តងៗ - ảnh 1មន្ទីរពេទ្យ Banska Bystrica ជាកន្លែងដែលនាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ត្រូវបានព្យាបាលបន្ទាប់ពីត្រូវគេបាញ់កាលពីថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២៤ (រូបភាព៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក មន្ទីរពេទ្យនៅទីក្រុង Banska Bystrica ភាគកណ្តាលស្លូវ៉ាគី បានបញ្ជាក់ថា ស្ថានភាពរបស់លោក Fico មានស្ថេរភាព ដោយមានការកែលម្អផ្នែកព្យាបាល និងការទំនាក់ទំនង។

សូមរំលឹកឡើងវិញថា លោក Fico អាយុ ៥៩ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី ១៥ ខែឧសភាបន្ទាប់ពីត្រូវបានគេបាញ់ជាច្រើនគ្រាប់ ខណៈពេលដែលជួបប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រនៅទីក្រុង Handlova ភាគកណ្តាលស្លូវ៉ាគី។ លោកត្រូវគ្រាប់៤គ្រាប់ក្នុងចំណោម៥គ្រាប់ក្នុងនោះមានមួយគ្រាប់ចំពោះ។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ ដើម្បីព្យាបាលបន្ទាន់ មុនពេលត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Banska Bystrica។ នៅទីនេះលោកបានធ្វើការវះកាត់រយៈពេល ៥ ម៉ោងនៅថ្ងៃដដែលជាមួយនឹងការវះកាត់មួយទៀត ២ ថ្ងៃក្រោយមក។ ជនសង្ស័យបាញ់សម្លាប់ឈ្មោះ Juraj Cintula អាយុ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ