ការធ្វើបាតុកម្មនៅថៃបានក្លាយទៅជាអំពើហឹង្សា

ការធ្វើបាតុកម្មនៅថៃបានក្លាយទៅជាអំពើហឹង្សា - ảnh 1
បណ្ដាថ្នាក់ដឹកនាំនៃភាគី អាវក្រហមបានសម្រេចបញ្ឈប់រាល់ការធ្វើបាតុកម្ម។ (Image: Vietnam+)

(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២ នាក់ត្រូវស្លាប់និង ៤៥ នាក់រងរបួសក្នុង
បណ្ដាការប៉ះទង្កិចរវាងភាគីបាតុករប្រឆាំងរដ្ឋាភិបាលថៃនិងភាគីគាំទ្រនាយករដ្ឋមន្ត្រី
នៃប្រទេសនេះ លោកស្រី Yingluck Shinawatra  ដែលបានកើតមានឡើង នាយប់ថ្ងៃទី
៣០ វិច្ឆិកា នៅរាជធានី បាងកក់។ បន្ទាប់ពីការប៉ះទង្កិចពោល ខាងលើ នាថ្ងៃទី ១ ធ្នូ បណ្ដាថ្នាក់ដឹកនាំនៃភាគីអាវក្រហមបានសម្រេចបញ្ឈប់រាល់ការធ្វើបាតុកម្ម។ ក្នុង
សប្តាហ៍កន្ហងមកបណ្ដាបាតុករដែលប្រឆាំងជំទាស់រដ្ឋាភិបាលបានចូលស្ថាប័នមួយ
ចំនួនរបស់រដ្ឋាភិបាលនៅបាងកក់ ប៉ុន្តែ កំលាំង ប៉ូលីសគ្មានការរារាំងណាមួយឡើយ។
តាមគំរោង បាតុករនឹងដណ្តើមកាន់កាប់ វិមាននាយករដ្ឋមន្ត្រី ស្ថាប័នប៉ូលីសជាតិ ទីស្នាក់ការនៃប៉ូលីសនៅរាជធានី បាងកក់ ក្រសួងអប់រំ ជាដើម។ បន្ទាប់នោះ បាតុករ
នឹងអំពាវនាវឲ្យបុគ្គលិកទាំង ឡាយបញ្ឈប់សកម្មភាព នាថ្ងៃទី ២ ធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ