ការធ្វើវិសោធនកម្មច្បាប់សហករណ៍ធានាផលប្រយោធន៍របស់ប្រជាកសិករ

(TTX) - នារសៀលថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ សមាគមកសិករវៀតណាមគួបផ្សំ
ជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់
និងផ្តល់មតិរបស់តំណាងនៃសមាគមកិសករគ្រប់ជាន់ថ្នាក់ស្តីពីខ្លឹមសារសេចក្តីព្រៀង
ច្បាប់សហករណ៍ (ការធ្វើវិសោធនកម្ម)។ នៅ សិក្ខាសាលានេះរាល់យោបល់របស់
តំណាងសមាគមកសិករវាយតំលៃខ្លឹមសារនៃច្បាប់សហករណ៍ (ការធ្វើវិសោធនកម្ម)
ក្នុងនោះ មានការធានាផលប្រយោធន៍ របស់សមាជិកសហករណ៍។ សេចក្តីព្រៀង
ច្បាប់ (ការធ្វើវិសោធនកម្ម) នេះបានកំណត់ច្បាស់ជាងចរិតលក្ខណៈសហករណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ