ការធ្វើសមយុទ្ធប្រឆាំងនឹងភេវរកម្មក្នុងក្របខ័ណ្ឌ ADMM+

ការធ្វើសមយុទ្ធប្រឆាំងនឹងភេវរកម្មក្នុងក្របខ័ណ្ឌ ADMM+ - ảnh 1
ការធ្វើសមយុទ្ធប្រឆាំងនឹងភេវរកម្មក្នុងក្របខ័ណ្ឌ ADMM+ (Image: Vietnam+)

(VOVworld) – ការធ្វើសមយុទ្ធប្រឆាំងនឹងភេវរកម្មក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការពារ
ប្រទេសអាស៊ានបើកទូលាយ (ADMM+) បានចាប់ផ្តើម នាថ្ងៃទី ៩ កញ្ញា នៅជាយរដ្ឋធានី
Jakarta ឥណ្ឌូណេស៊ី។ តាមផែនការ ការធ្វើសមយុទ្ធនេះ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១៣
កញ្ញា ដោយមានការចូលរួមរបស់ទានហានចំនួន ៥ រយ នាក់ មកពីបណ្ដាប្រទេសជា
សមាជិកអាស៊ានចំនួន ១០ និងប្រទេសដៃគូរ សន្ទនាចំនួន ៨ ប្រទេស ទៀតផង។ ការធ្វើសមយុទ្ធនេះគឺប្រមូលផ្តុំទៅលើសមត្ថភាពខាងបច្ចេកទេស យុទ្ធវិធី លទ្ធភាព
វិភាគព័ត៌មាននិងបច្ចេកវិទ្យាក្នុង សកម្មភាពប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។ ថ្លែងមតិ
ក្នុងពិធីបើកការធ្វើសមយុទ្ធ មេបញ្ជាការបណ្ដាកំលាំងប្រដាប់អាវុធឥណ្ឌូណេស៊ី
ឧត្តមសេនីយ៍  Moeldoko បានសង្កត់ធ្ងន់ថា៖ ការធ្វើសមយទ្ធប្រយុទ្ធប្រឆាំងនឹង
ភេវកម្មគឺជារបៀបល្អបំផុត ដើម្បីឈានទៅការយោគយល់គ្នាទៅវិញទៅមក 
ចែករំលែកបទពិសោធន៍ ព្រមទាំង លើកកំពស់សមត្ថភាពនិងកិច្ចសហប្រតិបត្តិការ
រវាងកងទ័ពនៃបណ្ដា ប្រទេសក្នុងតំបន់ក្នុងសកម្មភាពប្រឆាំងភេវរកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ