ការធ្វើសមយុទ្ធពហុជាតិ " ខែលអារ៉ាប់ ១" នៅប្រទេសអេហ្ស៊ីប

(VOVWORLD) -នាថ្ងៃទី ៣១ ខែតុលា អេហ្ស៊ីបបានស្វាគមន៍គណៈប្រតិភូនៃបណ្ដាប្រទេសអារ៉ាប់ មកចូលរួមការធ្វើសមយុទ្ធយោធារួម ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅ ឯមូលដ្ឋានយោធា Mohamed Naguib ចំណុះខេត្ត Marsa Matrou ភាគ ពាយ៍ព្យនៃប្រទេសនេះ។
ការធ្វើសមយុទ្ធពហុជាតិ  (រូបថត៖ arabnews.com )

តាមកាសេតអេឡិចត្រនិក Ahram បានដកស្រង់ប្រសាសន៍របស់ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប នាយឧត្ដមសេនីយ៍ Tamer El-Refai ថា ការធ្វើសមយុទ្ធរួមរវាងបណ្ដាប្រទេស អារ៉ាប់ ដែលមានឈ្មោះថា " ខែលអារ៉ាប់ ១" នឹងរួមមាន ការធ្វើសមយុទ្ធរបស់កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស កម្លាំងពិសេសនិងការពារជើងអាកាស។ក្រៅពីអេហ្ស៊ីបនោះ បណ្ដាប្រទេសអារ៉ាប់ដែលចូលរួមការធ្វើសមយុទ្ធយោធានេះរួមមានអារ៉ាប៊ីសាអូឌីត អេមីរេតអារ៉ាប់រួម(UAE) បារ៉ែន គុយវ៉ែត និងហ្ស៊កដានី ខណៈដែលម៉ារ៉ុកនិងលីបង់ចូលរួមជាអ្នកសង្កេតការណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ