«ការធ្វើសមាហរណកម្មនិងការតភ្ជាប់ឌីជីថលអាស៊ីបូព៌ាសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងភាពមោះមុត» គឺជាប្រធានបទនៃ EABC 2021

(VOVWORLD) -  ប្រធាន VCCI លោក Vu Tien Loc ទើបតែផ្ទេរតួនាទីជាប្រធាន EABC ទៅកាន់លោក Hakhee (ប្រទេសកូរ៉េខាងត្បូង) ដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការតំរង់ទិសដៅ និងដាក់ចេញអាទិភាពរបស់ EABC នៅឆ្នាំ ២០២១ ។
«ការធ្វើសមាហរណកម្មនិងការតភ្ជាប់ឌីជីថលអាស៊ីបូព៌ាសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងភាពមោះមុត» គឺជាប្រធានបទនៃ EABC 2021 - ảnh 1ប្រធាន VCCI លោក Vu Tien Loc (រូបថត៖ BNEWS/TTXVN)

យោងតាមសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថាបិទបញ្ចប់អាណត្តិឆ្នាំ ២០២០ ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា (EABC) ប្រធាន VCCI លោក Vu Tien Loc ទើបតែផ្ទេរតួនាទីជាប្រធាន EABC ទៅកាន់លោក Hakhee (ប្រទេសកូរ៉េខាងត្បូង) ដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការតំរង់ទិសដៅ និងដាក់ចេញអាទិភាពរបស់ EABC នៅឆ្នាំ ២០២១ ។

EABC 2021 មានប្រធានបទ“ ធ្វើសមាហរណកម្ម និងតភ្ជាប់ឌីជីថលអាស៊ី  បូព៌ាតាមដើម្បីអនាគតប្រកបដោយនិរន្តរភាពនិងភាពមោះមុត” ។ គេរំពឹងថានាពេលខាងមុខនេះ ក្រុមប្រឹក្សា EABC នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សានិងកិច្ចប្រជុំតាមក្រុមការងារជំនាញចំនួន ៣ លើកទៀត ដើម្បីត្រៀមខ្លួនរៀបចំកិច្ចសន្ទនារវាង EABC និងមន្រ្តីជាន់ខ្ពស់អាស៊ានបូក ៣ (SEOM + ៣) និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក ៣ (AEM + ៣)។ យោងតាមផែនការ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០២១ នៅប្រទេសប្រ៊ុយណេដារូសាឡឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ