ការនាំចេញរបស់វៀតណាមទៅកាន់ឈីលីកើនឡើងដោយសារFTA
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (vietnam+) |
(VOVworld)-ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមជាមួយឈីលីនា៨ខែដើម
ឆ្នាំ២០១៤នេះ ទទួលបាន៥៤០លានដុល្លារអាមេរិក លើស៥៥%បើប្រៀបនឹង
រយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះការនាំចេញរបស់វៀតណាមទទួលបាន
៣០២លានដុល្លាអាមេរិក។ នៅសម័យប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្ម
សេរីវៀតណាម-ឈីលីដែលទើបនឹងបានរៀបចំឡើងនៅទីក្រុង Santiago របស់
ឈីលី សំដៅវាយតម្លៃការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង
ប្រទេសទាំងពីរ ភាគីទាំងពីរបានព្រមព្រៀងលើដំណើការច្បាស់លាស់ ដើម្បី
បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់ប្រទេសទាំងពីរ ជ្រៀតចូលទីផ្សារ
គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពថា នឹងពិនិត្យមើលលទ្ធភាពចុះ
ហត្ថ លេខាលើអនុស្សារណៈយោយល់គ្នារវាងស្ថាប័នទាក់ទិននានារបស់វៀត
ណាមនិងឈីលី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងបង្ក
លក្ខណៈងាយស្រួលសម្រាប់ទំនិញជលផលនៃប្រទេសទាំងពីរចូលទីផ្សារ
របស់ គ្នាទៅវិញទៅមក៕