ការនាំចេញអង្ករវៀតណាមមានសន្ទុះកំណើន

(VOVWORLD) - ទីផ្សារនាំចេញអង្កររបស់វៀតណាមក្នុងត្រីមាសទី ១ បានកត់សម្គាល់កំណើនទាំងទីផ្សារប្រពៃណីដូចជាហ្វីលីពីន ចិន និងទីផ្សារសក្តានុពលដូចជាឈីលី និងសិង្ហបុរី។
ការនាំចេញអង្ករវៀតណាមមានសន្ទុះកំណើន - ảnh 1ការនាំចេញអង្ករវៀតណាមមានសន្ទុះកំណើន (រូបថត៖ VNA)

ក្នុងត្រីមាសទី ១ ឆ្នាំនេះ តម្លៃប្រាក់នាំចេញអង្គវៀតណាមសម្រេចបានជាង ១,៨៥ លានតោន មានប្រាក់ចំណូលជាង ៩៨០ លានដុល្លារអាមេរិក កើន ២៣% អំពីបរិមាណ និងកើន ៣៤% អំពីតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាព័ត៌មាន ដែលត្រូវបានតំណាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមប្រកាសនៅក្នុងសន្និសីទសម្របសម្រួលសកម្មភាពនាំចេញអង្ករនាថ្ងៃទី ២៦ មេសា នៅទីក្រុងហូជីមិញ។

ទីផ្សារនាំចេញអង្កររបស់វៀតណាមក្នុងត្រីមាសទី ១ បានកត់សម្គាល់កំណើនទាំងទីផ្សារប្រពៃណីដូចជាហ្វីលីពីន ចិន និងទីផ្សារសក្តានុពលដូចជាឈីលី និងសិង្ហបុរី។ ជាពិសេស អង្ករវៀតណាមក៏បានឆ្លើយតបនឹងតម្រូវការដ៏តឹងរឹងរបស់ទីផ្សារ EU ហើយសម្រេចបានកំណើន ១១% បើធៀបនឹងឆ្នាំមុន។ តម្លៃអង្ករនាំចេញបច្ចុប្បន្នគឺប្រមាណ ៥៥៧ ដុល្លារក្នុងមួយតោន កើនជិត ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលទីឆ្នាំទៅមិញ ហើយខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ ពេលខ្លះ តម្លៃអង្ករនាំចេញរបស់វៀតណាមស្ថិតនៅលំដាប់កំពូលរបស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ