ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton បន្តមានប្រៀប

ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton បន្តមានប្រៀប - ảnh 1
លោកស្រី Hillary Clinton ក្នុងយុទ្ធនាការបោះឆ្នោតនៅ Winston-Salem រដ្ឋ California ខាងជើងនាថ្ងៃទី២៧ តុលា (រូបថត៖EPA/TTXVN)

(VOVworld) - ជិត២សប្ដាហ៍មុននឹងការបោះឆ្នោតសកល នៅប្រទេសអាមេរិក
ជារៀងរាល់ថ្ងៃសុទ្ធតែប្រព្រឹត្តទៅការស្ទង់មតិអំពីការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះ
បេក្ខជនប្រធានាធិបតីចំនួន៤រូបរួមមានលោក Donald Trump នៃគណៈបក្ស សាធា
រណៈរដ្ឋ លោកស្រី Hillary Clinton នៃគណៈបក្សប្រជាធិបតេយ្យ លោក Gary Johnson
 នៃគណៈបក្សសេរីភាពនិងលោក Jill Stein នៃគណៈបក្សបៃតង។ ក្នុងចំណោមការ
ស្ទង់មតិទាំង៧លើកដែលត្រូវបានប្រកាសលទ្ធផលនាថ្ងៃទី២៧ តុលានោះ មានការ
ស្ទង់មតិតែមួយគត់របស់ Los Angeles Times/USC Tracking ដែលសរឲ្យឃើញថា
អតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Clinton និងមហាសេដ្ឋី លោក Trump មានការ
គាំទ្រស្មើគ្នា។រីឯការស្ទង់មតិក្រៅពីនេះសុទ្ធតែ ចេញលទ្ធផលថា លោកស្រី Clinton
 នៅកំពុងមានប្រៀបក្នុងការរត់ ប្រណាំងចូលក្នុងសេតវិមាន។តាមការធ្វើស្ថិតិរបស់
 Real Clear Politics ថា អត្រា គាំទ្រគិតជាមធ្យមចំពោះលោកស្រី Clinton ក្នុងការ
ស្ទង់មតិពោលខាងលើគឺ ៤៥,៨% ខណៈដែលលោក Trump ទទួលបានអត្រាគាំទ្រចំនួន៤០%ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ