ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ លោកប្រធានាធិបតី Trump អះអាងថាលោកនឹងចាកចេញពីសេតវិមាន ប្រសិនបើតំណាងអ្នកបោះឆ្នោតជ្រើសរើសលោក Biden
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានបញ្ជាក់ថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើលោក ចូ បៃដិន (Joe Biden) ត្រូវបានតំណាងអ្នកបោះឆ្នោតបញ្ជាក់ថាជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងទៅ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA) |
នាថ្ងៃទី ២៦ ខែវិច្ឆិកា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសពិធីបុណ្យអរព្រះគុណ (Thanksgiving) ប្រធានា ធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានបញ្ជាក់ថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើលោក ចូបៃដិន (Joe Biden) ត្រូវបានតំណាងអ្នកបោះឆ្នោតបញ្ជាក់ថាជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងទៅ។
ទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ត្រាំ នៅតែបញ្ជាក់ម្តងទៀតនូវការចោទប្រកាន់អំពីការលួចបន្លំក្នុងការបោះឆ្នោត និងបានសង្កត់ធ្ងន់ថាវានឹងពិបាកសម្រាប់រូបលោកក្នុងការទទួលស្គាល់ការបរាជ័យនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ទន្ទឹមនឹងនេះក៏បដិសេធមិននិយាយថាតើលោកនឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់គូប្រជែងដែរឬអត់នោះទេ៕