ការបោះឆ្នោតប្រធានាធិបតីរបស់ប៉ាគីស្ថាននឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៦ សីហា ខាងមុខ

ការបោះឆ្នោតប្រធានាធិបតីរបស់ប៉ាគីស្ថាននឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៦ សីហា ខាងមុខ - ảnh 1
ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះនឹងត្រូវបានរៀបចំ ឡើង នាថ្ងៃទី ៦ សីហា ខាងមុខ។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៦ កក្កដា គណៈកម្មាធិការរៀបចំបោះឆ្នោតប៉ាគីស្ថាន បានឲ្យដឹថា៖ ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះនឹងត្រូវបានរៀបចំ ឡើង នាថ្ងៃទី ៦ សីហា
ខាងមុខ។ តាមផែនការ បណ្ដាបេក្ខជននឹងដាក់ជូនឯកសារឈរឈ្មោះ នាថ្ងៃទី ២៤ កក្កដា ហើយបញ្ជីឈ្មោះនៃបណ្ដាបេក្ខជននឹងត្រូវបានប្រកាសនាថ្ងៃទី ២៩ កក្កដា ខាងមុខ។ សមាជិកសភានានារួមជាមួយក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ៤ នឹងដំណើរការជ្រើស
រើសប្រធានាធិបតីថ្មី។ នាបច្ចុប្បន្ន បណ្ដាគណៈបក្សនយោបាយស្នូលនៅប៉ាគីស្ថានរួម
មាន៖ គណៈបក្សកាន់អំណាចសម្ព័ន្ធភាព ឥស្លាមប៉ាគីស្ថាន (PMLN) គណៈបក្សប្រជា
ជនប៉ាគីស្ថាន (PPP) និងគណៈបក្ស Tehreek-e-Insaf (PTI) មិនទាន់ប្រកាសបេក្ខជនដែល
នឹងចូលរួមការបោះឆ្នោត ប្រធានាធិបតីនេះ ទេ។ ប្រធានាធិបតីកាន់អំណាចរបស់
ប៉ាគីស្ថាន លោក Asif Zardari បានសម្រេចមិនចូលរួមការបោះឆ្នោតអាណត្តិទី ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ