ការបោះឆ្នោតប្រេស៊ីល- បេក្ខជនគណបក្សស្តាំនិយមបានទទួល ជ័យជំនះ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែតុលា គណៈកម្មាធិការរៀបចំបោះឆ្នោតប្រេស៊ីលបានប្រកាសចេញ លទ្ធផលបឋមវគ្គទី២ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីប្រទេសនេះ។
ការបោះឆ្នោតប្រេស៊ីល- បេក្ខជនគណបក្សស្តាំនិយមបានទទួល ជ័យជំនះ - ảnh 1បេក្ខជនគណៈបក្សសង្គមសេរីប្រកាន់ស្តាំនិយម លោក Jair Bolsonaro 

យោងតាមនោះ បេក្ខជនគណៈបក្សសង្គមសេរីប្រកាន់ស្តាំនិយម លោក Jair Bolsonaro បានទទួលជ័យជំនះដោយទទួលបាន ៥៥,៥៤ % នៃសន្លឹកឆ្នោត គាំទ្រហើយនឹងក្លាយជាអ្នកស្នងតំណែងរបស់ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ សម្រាប់អាណត្តិ ៤ ឆ្នាំ។ គណៈកម្មាធិការបោះឆ្នោតជាតិប្រេស៊ីលបានឲ្យដឹងថានេះគឺជាលទ្ធផលមិនអាច ផ្លាស់ប្តូរបានឡើយនៅពេលដែលបេក្ខជននៃគណៈបក្សពលករ (PT) លោក Fernado Haddad ទទួលបានសន្លឹកឆ្នោតគាំទ្រចំនួនត្រឹមតែ ៤៤,៤៦% តែប៉ុណ្ណោះ។

បន្ទាប់ពីលទ្ធផលនេះត្រូវបានប្រកាសចេញ លោក Jair Bolsonaro បានថ្លែងមតិ ដោយផ្សាយផ្ទាល់តាមរយៈបណ្តាញហ្វេសប៊ុកថាលោកប្តេជ្ញានឹងរួមដំណើរ ជាមួយប្រជាជនក្នុងការផ្លាស់ប្តូរវាសនាប្រទេសជាតិ ការពាររដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យនិងសេរីភាពនៅប្រទេសប្រេស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ