ការបោះឆ្នោតរដ្ឋសភាអ៊ីតាលី៖ គណបក្សកណ្ដាលឆ្វេងនិយមកាន់អំណាចទទួលស្គាល់បរាជ័យ

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ មិនា (តាមម៉ោងវៀតណាម) គណបក្សកណ្ដាលឆ្វេងនិយមកាន់អំណាចបានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតសកល ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៤ មិនាកន្លងទៅ។ 


នាព្រឹកថ្ងៃទី ៥ មិនា (តាមម៉ោងវៀតណាម) គណបក្សកណ្ដាលឆ្វេងនិយមកាន់អំណាចបានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតសកល ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៤ មិនាកន្លងទៅ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Michele Martina រដ្ឋមន្ត្រីមួយរូបក្នុងរដ្ឋាភិបាលចប់អាណត្តិបានប្រកាសថា៖ គណបក្សប្រជាធិបតីទទួលបរាជ័យ ហើយប្រការនេះច្បាស់ជាលទ្ធផលដ៏អវិជ្ជមានមួយចំពោះគណបក្សខ្លួន។

        ប្រកាសថា៖ អ្នកបោះឆ្នោតបានសម្ដែងនូវបំណងប្រាថ្នារបស់ខ្លួន យ៉ាងច្បាស់លាស់ ពោលគឺអ្នកនយោបាយដែលដើរតាមមាគ៌ាប្រជានិយមទទួលបានជ័យជំនះ ហើយគណបក្សប្រជាធិបតីទទួលបរាជ័យ។ ទោះជាយ៉ាងណាក្ដី លោករូបនេះបានសង្កត់ធ្ងន់ទៅលើសមិទ្ធិផលខាងសេដ្ឋកិច្ចដែលអ៊ីតាលីទទួលបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតី ដោយអះអាងថាគណបក្សខ្លួននឹងមិនរាយថយឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ