ការបោះឆ្នោតសកលនៅអ៊ីរ៉ង់- គណៈអភិរក្សនិយមប្រកាសទទួលជ័យជំនះ
(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភះ គណៈអភិរក្សនៅអ៊ីរ៉ង់បានប្រកាសយកឈ្នះក្នុងការបោះឆ្នោតជាសកលដោយមានចំនួនអ្នកបោះឆ្នោតទាបបំផុត ចាប់តាំងពីបដិវត្តឥស្លាមកាលពីឆ្នាំ ១៩៧៩ មក។ កាសែត Kayhan បានលើកច្បាស់ថាជ័យជំនះនេះគឺសម្រាប់បេក្ខជនប្រឆាំងនឹងប្រទេសអាមេរិក។
អ្នកបោះឆ្នោតអ៊ីរ៉ង់បោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃទីក្រុងតេអេរ៉ង់ នាថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២០ (រូបថតៈ AFP / TTXVN) |
ក្រសួងមហាផ្ទៃអ៊ីរ៉ង់បានប្រកាសលទ្ធផលបោះឆ្នោតរបស់ ៩៥% ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង ២០៨ ដោយប្រកាសឈ្មោះបេក្ខជនដែលយកឈ្នះ ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពនយោបាយរបស់បេក្ខជនទាំងនេះទេ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារព័ត៌មាន Fars បានផ្សាយថា បេក្ខជនគាំទ្រគោល មាគគ៌ាអភិរក្សនិយម កំពុងនាំមុខគេភាគច្រើន ដោយដណ្តើមបានអាសនៈចំនួន ១៩១ លើអាសនៈសរុបទាំង ២៩០ ក្នុងរដ្ឋសភា។
គួរកត់សម្គាល់ថា គណៈបក្សអភិរក្សនិយមបានទទួលជ័យជម្នះច្រើនលើសលុបជាដាច់ខាតចំពោះអាសនៈចំនួន ៣០/៣០ ក្នុងមណ្ឌលបោះឆ្នោតនៃរដ្ឋធានីតេអេរ៉ង់ផងដែរ៕