ការបោះឆ្នោតអាមេរិក៖ លោក D.Trump កំណត់កាលបរិច្ឆេទ​សម្រាប់ការជជែកដេញដោលជាមួយអនុប្រធានាធិបតី Harris

(VOVWORLD) - អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងែទី ២៧ ខែសីហា បានឲ្យដឹងថា លោកនឹងចូលរួមការជជែកដេញដោលផ្ទាល់ជាមួយអនុប្រធានាធិបតី លោកស្រី Kamala Harris នៅថ្ងៃទី ១០ ខែកញ្ញា ដែលរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មាន ABC News ។

យោងតាមលោក Trump បទប្បញ្ញត្តិនៃការជជែកដេញដោលនៅខែកញ្ញា នឹងមិនអនុញ្ញាតឱ្យបេក្ខជននាំយកកំណត់ត្រាជាមុនទេ ហើយបេក្ខជននឹងត្រូវឈរក្នុងអំឡុងពេលជជែកដេញដោល។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋក៏បានសង្កត់ធ្ងន់ថា ABC News បានធានាថា នេះនឹងក្លាយជាការជជែកដេញដោលប្រកបដោយយុត្តិធម៌និងសមភាព ហើយមិនមានភាគីណាមួយបានដឹងសំណួរជាមុនទេ។ លោក Trump ក៏បានទុកចំហលទ្ធភាពបន្តការជជែកដេញដោលចំនួនពីរដងទៀត ក្នុងខែកញ្ញា បើទោះបីជាលោកស្រី Kamala Harris មិនបានធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនេះក៏ដោយ។

ការបោះឆ្នោតអាមេរិក៖ លោក D.Trump កំណត់កាលបរិច្ឆេទ​សម្រាប់ការជជែកដេញដោលជាមួយអនុប្រធានាធិបតី Harris - ảnh 1បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ។ រូបថត៖ AP/TTXVN

អតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យបានព្រមានថា នឹងមិនចូលរួមការជជែកដេញដោលជាមួយលោកស្រី Harris នៅថ្ងៃទី ១០ ខែកញ្ញា ពីព្រោះលោកព្រួយបារម្ភថា កាសែត ABC News នឹងលម្អៀងគូប្រជែងដោយផ្តល់សំណួរជាមុន។ ស្ថានភាពតានតឹងបានបន្តកើនឡើងកាលពីថ្ងៃទី ២៧ ខែ សីហា នៅពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនទាំងពីរមានការជជែកគ្នា ជុំវិញការបិទមីក្រូហ្វូនរបស់បេក្ខជននៅពេលដែលមិនមែនជាវេនរបស់ពួកគេនៅពេលជជែកដេញដោល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ