ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជនអនុប្រធានាធិបតីចំនួន ២ រូបចូលរួមការជជែកដេញដោលដោយផ្ទាល់

(VOVWORLD) - នេះគឺជាការជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីដែលមានសារៈសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងបរិបទ ដែលប្រធានា ធិបតីអាមេរិក លោកជំទាវភរិយានិងក្រុមមន្ត្រី ក៏ដូចជាបុគ្គលិកសេតវិមានបានឆ្លងជំងឺកូវីដ១៩។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជនអនុប្រធានាធិបតីចំនួន ២ រូបចូលរួមការជជែកដេញដោលដោយផ្ទាល់ - ảnh 1 អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence (ខាងស្តាំ) និងបេក្ខជនអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ, សមាជិកព្រឹទ្ធសភា Kamala Devi Harris (ឆ្វេង) (រូបថត៖ AFP / VNA)

នាវេលាម៉ោង ៩ យប់ថ្ងៃទី ៧ ខែតុលា ម៉ោងនៅសហរដ្ឋអាមេរិក (ពោលគឺម៉ោង ៨ ព្រឹកថ្ងៃទី ៨ ខែតុលាម៉ោងនៅទីក្រុងហាណូយ) បេក្ខ ជនអនុប្រធានាធិបតីអាមេរិកចំនួនពីរូប គឺអនុប្រធានាធិបតីអាមេរិកលោក Mike Pence និងសមាជិកព្រឹទ្ធសភារដ្ឋ California លោកស្រី Kamala Devi Harris បានចាប់ផ្ដើមការជជែកដេញដោលផ្ទាល់ តែម្ដងគត់ ដែលបានរៀបចំឡើងនៅ  សាកលវិទ្យាល័យ Utah ទីក្រុង Salt Lake រដ្ឋ Utah។ នេះគឺជាការជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីដែលមានសារៈសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងបរិបទ ដែលប្រធានាធិបតីអាមេរិក លោកជំទាវភរិយា និងក្រុមមន្ត្រី ក៏ដូចជាបុគ្គលិកសេតវិមានបានឆ្លងជំងឺកូវីដ១៩។ ការជជែកដេញដោលនេះគឺជាឱកាសមួយសម្រាប់លោក Mike Pence អនុប្រធានាធិបតី និងសមាជិកព្រឹទ្ធសភារដ្ឋ California លោកស្រី Kamala Devi Harris បានបង្ហាញពីសមត្ថភាពក្នុងការជួយប្រធានាធិបតី ក្នុងការដោះស្រាយ បញ្ហាសំខាន់ៗមួយចំនួនរបស់ប្រទេសនាបច្ចុប្បន្ន ក៏ដូចជាក្នុងអាណត្តិ៤ ឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ