ការបោះឆ្នោះប្រធានាធីបតីអាមេរិកនឹងប្រព្រឹត្តទៅយ៉ាងតានតឹង

ការបោះឆ្នោះប្រធានាធីបតីអាមេរិកនឹងប្រព្រឹត្តទៅយ៉ាងតានតឹង - ảnh 1
ប្រធានាធិបតី Obama(ខាងស្តាំ) និងលោក Mitt Romney
 (រូបថតៈ Internet)

(VOVworld)-នៅសល់ជិត ៦ខែទៀតទើបនឹងប្រព្រឹត្តទៅការបោះឆ្នោះប្រធានាធិបតី
អាមេរិក ប៉ន្តែបណ្តាការស្ទាបស្ទង់មតិនាពេលថ្មីៗនេះឲ្យឃើញថាកាបោះឆ្នោតឆ្នាំនេះ នឹងប្រព្រឹត្តទៅយ៉ាងតានតឹងរវាងបេក្ខជន ២នាក់ គឺ ប្រធានាធិបតី កំពុងកាន់តំណែង
Obama និងបេក្ខជនគណៈបក្សសាធារណៈរដ្ឋ Mitt Romney។តាមលទ្ធផលនៃបណ្តា
ការស្ទង់មតិដែលមានទ្រង់ទ្រាយលើទូទាំងប្រទេសអាមេរិកឲ្យឃើញថាអាត្រា
អ្នកគាំទ្របេក្ខជនទាំងពីររូបនេះ គឺប្រហាក់ ប្រហែលគ្នា។ បណ្តាអ្នកវិភាគអះអាងថា  សេដ្ឋកិច្ចនឹងជាប្រធានបទសំខាន់ នៃការរកសម្លេងឆ្នោតឆ្នាំនេះ។ ប្រការនេះ ក៏មាន
ន័យថា ប្រធានាធិបតី Obama ត្រូវលៃទុកពេលវេលាជាច្រើនដើម្បីបញ្ជាក់ជាមួយ
អ្នកបោះឆ្នោតអំពីរាល់ស្នាដៃ ដែលលោកធ្វើបាន។ ទោះបីជានាសព្វថ្ងៃ ប្រធានាធិបតី
Obama កំពុងទទួល បានការគំាទ្រពីអ្នកបោះឆ្នោតច្រើនជាងលោក Romney ក្តីប៉ុន្តែ អ្នកបោះឆ្នោតច្រើននាក់នៅតែបារម្ភអំពីសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រធានា
ធិបតីកំពុងកាន់ ដំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ