ការបាញ់កាំភ្លើងដ៏សាហាវនៅកាណាដា

ការបាញ់កាំភ្លើងដ៏សាហាវនៅកាណាដា - ảnh 1
ការបាញ់កាំភ្លើងដ៏សាហាវនៅកាណាដា (AP)

        Vovworld-ប៉ូលីសកាណាដានាថ្ងៃទី៣០ធ្នូបានជូនដំណឹងថា បុរសមួយនាក់​
នៅប្រទេសនេះបានប្រើកាំភ្លើងបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមានកុមារ២​
នាក់មុនពេលសម្លាប់ខ្លួនឯង។ ករណីបានកើតមានឡើងនៅកន្លែងចំនួន​៣​ផ្សេងៗ
គ្នានៅទីក្រុង Edmonton នារាត្រីថ្ងៃទី២៩ធ្នូ។ តាមប៉ូលីសថា ជនសង្ស័យ​បានបាញ់
កាំភ្លើងតម្រង់ទៅលើនារីមួយនាក់នៅភាគខាងត្បូងទីក្រុង បន្ទាប់នោះ​រត់ទៅទី
ប្រជុំជននៅភាគខាងជើងនិងបាញ់កាំភ្លើងសម្លាប់៧នាក់ទៀតមុនពេលសម្លាប់ខ្លួន។
បន្ទាប់ពីប៉ុន្មានម៉ោងស្វែងរក នាថ្ងៃទី៣០ធ្នូប៉ូលីសបានរកឃើញ​សាកសពជន
សង្ស័យនៅដំបន់ជាយក្រុងភាគឦសាន្ត Edmonton៕

ប្រតិកម្មទៅវិញ

ផ្សេងៗ