ការ​បាញ់រះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ (ម៉ោងនៅទីក្រុងហាណូយ) ការបាញ់រះដ៏បង្ហូរឈាមចំនួនពីរបានកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដី Mount Eden Avenue ក្នុងសង្កាត់ Bronx ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

តំណាងប៉ូលិសក្រុងបានឲ្យដឹងថា យ៉ាងហោចណាស់មានជនរងគ្រោះស្ត្រីម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ យោងតាមសាក្សី មុខសញ្ញាម្នាក់បានបាញ់កាំភ្លើងជាង១០លើក ទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំរថភ្លើងក្រោមដីនៅស្ថានីយ៍ Mount Eden Avenue។ ជនល្មើសបានរត់គេចខ្លួនបាត់។

ការ​បាញ់រះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក - ảnh 1កន្លែងកើតហេតុ។ រូបថត៖ ABC News

នៅថ្ងៃដដែលនោះ ការបាញ់រះដ៏សាហាវមួយទៀតក៏បានកើតឡើងនៅក្នុងសង្កាត់ Queens នៃទីក្រុងញូវយ៉កផងដែរ។ ស្នងការប៉ូលីសក្រុងញូវយ៉ក លោក Jeffrey Maddrey បានឲ្យដឹងថា ប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ ដែលចង្អុលវត្ថុដែលមើលទៅដូចជាកាំភ្លើង មកលើមន្ត្រីប៉ូលិសម្នាក់។ ហេតុការណ៍នេះបានកើតឡើងក្នុងផ្ទះល្វែងជាន់ទី៤ នៃអគារកូនដូ Ocean Bay ស្ថិតនៅផ្លូវ Beach ៥១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ