ការ​ប្រកួត​កីឡាហ្វូតសាលអាស៊ី​ឆ្នាំ២០២៤​៖ ក្រុម​វៀតណាម​មាន​សំបុត្រ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ

(VOVWORLD) - ក្រុមកីឡាហ្វូតសាលវៀតណាមបានឈ្នះសំបុត្រចូលវគ្គ៨ក្រុមចុងក្រោយជាមួយនឹងចំណាត់ថ្នាក់លេខ២ក្នុងពូល A នៃការប្រកួតកីឡាហ្វូតសាលជើងឯកអាស៊ីឆ្នាំ២០២៤ បន្ទាប់ពីចាញ់ក្រុមថៃក្នុងលទ្ធផល ១-២ ក្នុងការប្រកួតនាយប់ថ្ងៃទី ២១ ខែមេសា។

បើទោះបីបានចាញ់ក៏ដោយ ក៏ក្រុមវៀតណាមនៅតែឈ្នះសំបុត្រចូលក្នុងវគ្គវគ្គ៨ក្រុមចុងក្រោយ ដោយមានអត្រាគ្រាប់បាល់ស៊ូតបញ្ចូលទីខ្ពស់ជាងក្រុមហ្វូតសាលមីយ៉ាន់ម៉ា (មាន ៤ ពិន្ទុដូចគ្នា ប៉ុន្តែមានអត្រាគ្រាប់បាល់បញ្ចូលទីខ្ពស់ជាង)។

ការ​ប្រកួត​កីឡាហ្វូតសាលអាស៊ី​ឆ្នាំ២០២៤​៖ ក្រុម​វៀតណាម​មាន​សំបុត្រ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ - ảnh 1ការប្រកួតកីឡាហ្វូតសាលអាស៊ីឆ្នាំ២០២៤៖ ក្រុមវៀតណាមមានសំបុត្រទៅវគ្គ៨ក្រុមចុងក្រោយ។ រូបថត៖ vff.org.vn

ការប្រកួតកីឡាហ្វូតសាលជើងឯកអាស៊ីឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅប្រទេសថៃពីថ្ងៃទី ១៧ ដល់ ២៨ ខែមេសា។ ការប្រកួតឆ្នាំនេះក៏ត្រូវបានរាប់បញ្ចូលក្នុងវគ្គជម្រុះនៃការប្រកួតកីឡាហ្វូតសាលពិភពលោក - Futsal World Cup ឆ្នាំ ២០២៤ ដូច្នេះវាបានទាក់ទាញការយកចិត្តទូកដាក់យ៉ាងខ្លាំងរបស់អ្នកគាំទ្រហ្វូតសាល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ