ការប្រកួតប្រណាំងម៉ារ៉ាតុនអន្តរជាតិបេតិកភណ្ឌហាណូយនៅឆ្នាំ ២០១៨

(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ កាសែតតំណាងប្រជាជន (Dai Bieu Nhan dan) បានសហការជាមួយស្ថាប័នមួយចំនួនរៀបចំការប្រកួតប្រណាំងរត់ម៉ារ៉ាតុនអន្ដរជាតិ បេតិកភណ្ឌហាណូយឆ្នាំ ២០១៨ (Hanoi International Heritage Marathon 2018) ដោយមានការចូលរួមពីអត្តពលិកជាង ២៦០០ នាក់ មកពីប្រទេស និង តំបន់ដែនដីជាង ៥០។
ការប្រកួតប្រណាំងម៉ារ៉ាតុនអន្តរជាតិបេតិកភណ្ឌហាណូយនៅឆ្នាំ ២០១៨ - ảnh 1 ការប្រកួតប្រណាំងរត់ម៉ារ៉ាតុនអន្ដរជាតិបេតិកភណ្ឌហាណូយឆ្នាំ ២០១៨ (Hanoi International Heritage Marathon 2018)

លទ្ធផលរត់ចម្ងាយ ៤២ គីឡូម៉ែត្រ អត្តពលករពីរ នាក់ គឺ Pham Thi Hue និង Ha Van Nhat បានទទួលរង្វាន់លេខ១។ នៅវិញ្ញាសាររត់ចម្ងាយ ២១ គីឡូម៉ែត្រ អត្តពលករពីរ នាក់ គឺ Nguyen Thi Oanh និង Do Quoc Luat បានទទួលរង្វាន់លេខ១។ រីឯក្នុងវិញ្ញាសាររត់ចម្ងាយ ១០ គីឡូម៉ែត្រ អត្តពលករ Le Thi Lan និង Nguyen Trung Cuong ក៏បានឈ្នះរង្វាន់លេខ ១ ផងដែរ។ ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំពានរង្វាន់ម៉ារ៉ាតុនអន្តរជាតិ បេតិកភណ្ឌហាណូយលើកនេះបានផ្តល់ទឹកប្រាក់ចំនួន ៥០ លានដុង និង ប្រគល់មេដាយអនុស្សាវរីយ៍ជូនដល់មូលនិធិ "ដើម្បីបេះដូងដ៏ល្អ" នៃមន្ទីរពេទ្យបេះដូងហាណូយ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ