ការប្រកាសរបាយការណ៍ជាតិស្តីពីយុវជនវៀតណាម



ការប្រកាសរបាយការណ៍ជាតិស្តីពីយុវជនវៀតណាម - ảnh 1
ការប្រកាសរបាយការណ៍ជាតិស្តីពីយុវជនវៀតណាម (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៩ មិថុនា ក្រសួងមហាផ្ទៃវៀតណាមនិងមូលនិធិ
ចំនួនប្រជាជន អ.ស.ប. (UNFPA) បានរៀបចំពិធីប្រកាសរបាយការណ៍ជាតិ
ស្តីពី យុវជនវៀតណាមលើកទី ១។ ថ្លែងមតិនៅពិធីនេះ លោកស្រី Ritsu
Nacken តំណាងស្តីទីរបស់ UNFPA ប្រចាំនៅវៀតណាមបានចាត់ទុកថា៖
វៀតណាមបាន ឈានចូលដំណាក់កាលរចសនាសម្ព័ន្ធ “ចំនួនប្រជជនមាស”
ដោយមានចំនួន យុវជនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដែលស្មើនឹង ២៧,៧%
ចំនួនប្រជាជនក្នុង ទូទាំងប្រទេស។ នេះគឺជាឱកាសដើម្បីជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់ វៀតណាំម។ លោកស្រី Ritsu Nacken បានឲ្យដឹងថែម
ទៀតថា៖

“ប្រសិនបើ យើងមិនវិនិយោគចូលក្នុងជំនាន់យុវវ័យនាបច្ចុប្បន្នទេ គឺវានឹងក្លាយ ទៅជាសង្គមគ្នានការចូលរួមរបស់យុវជនមួយនឹងត្រូវបានបង្កើត។ យើងគប្បី
ពិនិត្យមើលបណ្ដាគោលនយោបាយដែលជះឥទ្ធិពលដល់យុវជននៅគ្រប់ជាន់
ថ្នាក់ហើយកសាងវិធានការអន្តស្ថាប័ន។បណ្ដាវិធានការនេះត្រូវតែបានទទួល
នូវការវិនិយោគគ្រាប់គ្រាន់និងមានយន្តការធានាភារវទទួលខុសត្រូវដើម្បីកម្មវិធី
និងគោលនយោបាយសំរាប់យុវជនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។”

របាយការណ៍ប្រមូលផ្តុំការវិភាគលើស្ថានភាពរបស់យុវជនលើវិស័យ៖ អប់រំនិង
បណ្តុះ បណ្ដាលពលករនិងការងារធ្វើ ការថែទាំសុខភាពនិងការចូលរួមរបស់
យុវជនក្នុងការកសាងនិងអនុវត្តគោលនយោបាយលើវិស័យនេះ។ របាយការណ៍
ក៏បានផ្តល់ទិន្នន័យសំរាប់ការកសាងផែនការអភិវឌ្ឍន៍យុវជនក្រោយឆ្នាំ ២០១៥​ ធ្វើវិសោធនកម្មច្បាប់យុវជនឆ្នាំ ២០០៥ យុទ្ធសាស្ត្រនិងបណ្ដាគោលនយោបាយ
ទាក់ទិនជាដើម។ របាយការណ៍បានសឲ្យឃើញថា៖ ក្រៅពីសមិទ្ធិទទួលបាន វៀតណាមត្រូវខំប្រឹងប្រែងថែមទៀតក្នុងការជួយឧបត្ថម្ភយុវជនជាពិសេសក្រុម
យុវជនងាយរងគ្រោះឲ្យទទួលបានការអប់រំនិងបណ្ដុះបណ្ដាលមានគុណភាព
មានការងារធ្វើស្ថិរភាពហើយបានចូលរួមក្នុងដំណើការកសាងគោលនយោបាយ
ទាក់ទិនដល់ជីវភាពរស់នៅរបស់យុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ