ការប្រណាំងប្រជែងចូលតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស៖លោកស្រី Theresa May នាំមុខគេក្នុងវង់បោះឆ្នោតទី១

ការប្រណាំងប្រជែងចូលតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស៖លោកស្រី Theresa May នាំមុខគេក្នុងវង់បោះឆ្នោតទី១ - ảnh 1
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May (រូបថត៖AFP)

(VOVworld) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May ដណ្ដើមបាន
ជ័យជំនះច្រើនលើសលប់ក្នុងវង់ទី១នៃការបោះឆ្នោតជ្រើសរើស បេក្ខជននាយក
រដ្ឋមន្រ្តីអង់គ្លេស នៅពេលលោកស្រីរូបនេះទទួលបានសម្លេង គាំទ្ររបស់សមាជិក
សភាចំនួន១៦៥រូបនៃគណៈបក្សអភិរក្សកាន់អំណាច ហួស ឆ្ងាយពីគូប្រជែងទី២
នោះគឺអនុរដ្ឋមន្រ្តីក្រសួងថាមពលលោក Andrea Leadsom ដែលត្រឹមតែទទួលបាន
សម្លេងគាំទ្រចំនួន៦៦ប៉ុណ្ណោះ។ក្នុងចំណោមបេក្ខជនដទៃចំនួន៣រូបនោះ រដ្ឋមន្រ្តី
ក្រសួងយុត្តិធម៌លោក Michael Gove ទទួលបាន សម្លេងគាំទ្រចំនួន៤៨ រដ្ឋមន្រ្តី
ក្រសួងការងារនិងនិវត្តន៍លោក Stephen Crabb ទទួលបានសម្លេងគាំទ្រចំនួន៣៤
និងអតីតរដ្ឋមន្រ្តីការពារជាតិលោក Liam Fox ទទួលបានសម្លេងគាំទ្រចំនួន១៦។
តាមការកំណត់ បេក្ខជនណាដែលមានសម្លេង គាំទ្រតិចបំផុតក្រោយពីវង់បោះ
ឆ្នោតនិមួយៗនឹងត្រូវបោះបង់ ប៉ុន្តែក្រោយពី វង់ទី១នេះ ការប្រណាំងប្រជែងត្រឹម
តែមានបេក្ខជនចំនួន៣ប៉ុណ្ណោះដោយ សារលោក Crabb ក៏បានប្រកាសដកខ្លួន
ចេញពីការប្រណាំងប្រជែង។លោក Fox និងលោក Crabb ទាំងពីររូបសុទ្ធតែ
ប្រកាសថា នឹងគាំទ្រលោកស្រី May។ដំណើរការជ្រើស រើសនាយករដ្ឋមន្រ្តីថ្មី
របស់អង់គ្លេសគ្រោងនឹងសម្រេចនាថ្ងៃទី៩ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ