ការប្រមូលផ្តុំដើមទុនសម្រាប់ផលិតកម្ម និងអាជីវកម្ម ជាពិសេសលើវិស័យអាទិភាព

(VOVWORLD) - នៅចុងខែមីនា ឆ្នាំ ២០២៣ ឥណទាននៃសេដ្ឋកិច្ចទាំងមូលបានកើនឡើង ១១,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ការប្រមូលផ្តុំដើមទុនសម្រាប់ផលិតកម្ម និងអាជីវកម្ម ជាពិសេសលើវិស័យអាទិភាព - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មាន (រូបថត៖ M.P/dangcongsan.vn)

រចនាសម្ព័ន្ធឥណទានបានបន្តផ្តោតលើ វិស័យផលិតកម្ម និងអាជីវកម្ម ជាពិសេសវិស័យអាទិភាព ដែលជាកត្តាជំរុញកំណើនស្របតាមគោលនយោបាយរបស់រដ្ឋាភិ បាល។ នេះគឺជាព័ត៌មានដែលបានផ្តល់ក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសលទ្ធផលនៃសកម្មភាពធនាគារក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៣១ ខែមីនា នៅទីក្រុងហាណូយ។

ក្នុងការគ្រប់គ្រងអត្រាការប្រាក់  រយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៣ ធនាគាររដ្ឋបានរក្សាដដែល អត្រាការប្រាក់ប្រតិបត្តិការ  ដើម្បីរក្សាស្ថិរភាពអត្រាការប្រាក់ទីផ្សារក្នុងបរិបទដែលអត្រាការប្រាក់ពិភពលោកបន្តកើនឡើង និងនៅតែស្ថិតក្នុងកម្រិតខ្ពស់ សម្ពាធអតិផរណាក្នុងប្រទេសនៅតែបន្តកើនឡើង។ ក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់ ធនាគាររដ្ឋបន្តដំណើរការអត្រាប្តូរប្រាក់ដោយភាពបត់បែន ស្របតាមស្ថានភាពទីផ្សារក្នុងនិងក្រៅប្រទេស។    លោក Pham Chi Quang ប្រធាននាយកដ្ឋានគោលនយោបាយរូបិយវត្ថុបានឲ្យដឹងថា៖ ដោយផ្អែកលើសញ្ញាទីផ្សារដែលយើងមើលឃើញថា អាចកំណត់ទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម ធនាគាររដ្ឋបានផ្តួចផ្តើមគំនិតដើម្បីឆ្ពោះទៅមុខ និងកាត់បន្ថយអត្រាការប្រាក់គោលនយោបាយ ដែលជាជំហានដ៏សំខាន់បំផុតដើម្បីកំណត់ទិសដៅរបស់រដ្ឋាភិបាល និងធនាគាររដ្ឋក្នុងការគ្រប់គ្រងអតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ