ការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?”


ការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?” - ảnh 1
ការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?” (Image: VNA)

(VOVworld) – ការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?” ដែលវិទ្យុសម្លេងវៀតណាម
(VOV) រៀបចំឡើង បន្តទទួលបានការយកចិត្តទុកដាក់និងការចូលរួមជាច្រើនរបស់
មិត្ត អ្នកស្តាប់លើគ្រប់ទិសទីលើពិភពលោក។ រហូតមកដល់ពេលនេះ កម្មវិធីផ្សាយជា ភាសាអង់គ្លេសទទួលបានបទប្រឡងចំនួន ២០ ជាកំរិតច្រើនជាងគេរបស់ មិត្ត
អ្នកស្តាប់ពីឥណ្ឌា អាមេរិក អង់គ្លេស និងជប៉ុន ជាដើម។ បន្ទាប់នោះគឺកម្មវិធី ផ្សាយសម្លេងសំរាប់ជនវៀតណាមនៅឯបរទេសនិងកម្មវិធីផ្សាយជាភាសារចិន
ដោយ មានបទប្រឡងចំនួន ១៥។

មិត្តអ្នកស្តាប់ Najimuddin ប្រធានក្លឹបមិត្តអ្នកស្តាប់រ៉ាឌីអ៊ូរបស់ឥណ្ឌា International DX  ដែលបានផ្ញើរសំបុត្រមកកម្មវិធីផ្សាយសម្លេងជាភាសារអង់គ្លេស បានចែករំលែកថា៖ “យើងខ្ញុំសប្បាយរីករាយណាស់ដោយបានដឹងអំពីការប្រឡង់ “មិត្តដឹងអ្វីខ្លះអំពី
វៀតណាម”។ នេះគឺជាការប្រឡងធំ១និងយើងខ្ញុំសង្ឃឹមថា៖ មិត្តអ្នកស្តាប់លើសកល លោកនឹងចូលរួមការប្រឡងអស្ចារ្យនេះ។ តាមរយៈសកម្មភាពនេះ យើងខ្ញុំនឹងស្វែង យល់បន្ថែមអំពីប្រទេសវៀតណាម។ សង្ឃឹមថា៖ មិត្តអ្នកស្តាប់នៅឥណ្ឌានិងសមាជិក ក្លឹបស្តាប់រ៉ាឌីអ៊ូររបស់យើងខ្ញុំនឹងចូលរួមប្រឡងនេះដើម្បីលើកកំពស់ចំណះដឹងរបស់ ខ្លួនអំពីវៀតណាម”។ ជួយជ្រោមជ្រែងការប្រឡងនេះ មិត្តអ្នកស្តាប់ SB Sharma នៅឥណ្ឌាបានផ្ញើរបទប្រឡងហើយសម្តែងថា៖ “ការប្រឡងលើកនេះគឺជាឱកាសល្អ ដើម្បីខ្ញុំស្វែងយល់​បន្ថែមអំពីមនុស្សវប្បធម៌តូតន្ត្រីប្រពៃណីរបស់វៀតណាមនិងទីកន្លែង ទេសចរណ៍គួរឲ្យទាក់ទាញនៅវៀតណាមផងដែរ។ យើងខ្ញុំថ្លែងអំណរគុណចំពោះ
VOV ដែលបានរៀបចំសកម្មភាពល្អអស្ចារ្យនេះ។”

ដើម្បីជួយមិត្តអ្នកស្តាប់ចូលរួមការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?” VOV នឹងបន្ត ផ្សាយបណ្ដាអត្ថបទទាក់ទិនក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ដែលផ្សាយ ៣ លើក ថ្ងៃច័ន្ទប្រចាំសប្តាហ៍ លើរលកអាធាតុអាកាស 7285 កីឡូហឺត​៖

- លើកទី 1   ពីម៉ោង 5 នឹង 30 នាទី ដល់ ម៉ោង 6, 00

- លើកទី 2   ពីម៉ោង 17 នឹង 30 នាទី ដល់ម៉ោង 18,00

- លើកទី 3   ពីម៉ោង 19 នឹង 30 នាទី ដល់ម៉ោង 20,00

និង ផ្សាយ​ 2 លើក ក្នុងមួយថ្ងៃ តាម កំពស់រលក ធាតុអាកាស 1242 កីឡូហឺត

- លើកទី 1    ពីម៉ោង 20 ដល់ ម៉ោង 20​ នឹង 30 នាទី ។

- លើកទី 2    ពីម៉ោង 21 នឹង 30 នាទី ដល់ម៉ោង 22,00

និងលើគេហទំព័រណ៍៖ www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ