ការផ្សារភ្ជាប់ដំណើរស្រុកកំណើតបុណ្យតេត២០១៧នៅរុស្ស៊ី
(VOVworld)-ក្នុងចំណោមសកម្មភាពអំណរនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧នេះ
នាថ្ងៃទី៣០មករា សមាគមយុវជនកុម្មុយនិស្តហូជីមិញនៅមហាវិទ្យាល័យភាសារុស្ស៊ី
មានឈ្មោះថា A.Pushkin នៅរដ្ឋធានីម៉ូស្គូបានរៀបចំកម្មវិធីសិល្បៈស្តីពី “បុណ្យតេត
២០១៧-ដំណើរស្រុកកំណើត” ដោយមានសកម្មភាពសិល្បៈវិសេសវិសាលរបស់
តំបន់ទាំង៣វៀតណាម។ កម្មវិធីនេះទទួលបានការគាំទ្រពីគណៈនាយកសាលា ក៏
ដូចជានិស្សិតវៀតណាមនិងបរទេសមកពីសាលារាប់សិពនៃទីក្រុងម៉ូស្គូ។ ពិធីបុណ្យ
នេះ បានផ្សារភ្ជាប់មេត្រីភាពរវាងវៀតណាមជាមួយរុស្ស៊ីនិងជាមួយតំបន់ជាច្រើនលើ
ពិភពលោក និងជាឱកាសជួបប្រាស្រ័យរវាងខឿនវប្បធម៌នានាផងដែរ៕