ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការទូតរវាងវៀតណាមជាមួយឥណ្ឌា

(VOVworld)-នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំ
លើកទី៧នៃ យន្តការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស
និងកិច្ចប្រជុំលើកទី៤ យន្តការសន្ទនាយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា។ គណៈប្រ តិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបទេសលោក Le Hoai Trung ។ រីឯ
ភាគីឥណ្ឌាវិញ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបទេស Anil Wadhwa។ ភាគីទាំងពីរ បានព្រមព្រៀងជម្រុញរាល់វិធានការ សំដៅនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី
ឡើងដល់ ១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

        នៅជំនួបនេះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការ លើបណ្តាវេទិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសនៅអ.ស.ប អង្គការមិនចូលបក្ស
សម្ព័ន្ធ អង្គការពាណិជ្ជកម្មពិភពលោក WTO អាស៊ាននិងវេទិការពហុភាគីផ្សេងៗ
ទៀត។ ចំពោះបញ្ហាសមុទ្រខាងកើត ឥណ្ឌាឯកភាពគាំទ្រគោលជំហររបស់វៀត
  ណាមនិងអាស៊ាន។ ឥណ្ឌាក៏បានអះអាងថា បន្តកិច្ចសហប្រតិបត្តិការរុករកនិង ធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំបន់សមុទ្ររបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ