ការពារសេរីភាពខាងសាសនាសម្រាប់មនុស្សគ្រប់រូបនិងគ្រប់សមាសភាពក្នុងសង្គម

ការពារសេរីភាពខាងសាសនាសម្រាប់មនុស្សគ្រប់រូបនិងគ្រប់សមាសភាពក្នុងសង្គម - ảnh 1
ទិដ្ឋភាពនៃសន្និសិទ

(VOVworld)-នាព្រឹកថ្ងៃទី១៧សីហានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្ស មាតុភូមិវៀតណាមបានរៀបចំសន្និសិទយកមតិរបស់អ្នកជំនាញការចូល
ក្នុងសេចក្តីព្រាង ច្បាប់ជំនឿសាសនា។ នៅក្នុងសន្និសិទនេះ ព្រះតេជគុណ Thich
Duc Thien អគ្គលេខា ធិការក្រុមប្រឹក្សាភិបាលមជ្ឈឹមនៃសមាគម ព្រះពុទ្ធសាសនា
វៀតណាមបានអះអាងថា សេច ក្តីព្រាងច្បាប់នេះបានបង្ហាញនូវកិច្ចការពារសេរី
ភាពខាងសាសនាសម្រាប់មនុស្សគ្រប់រូប និង គ្រប់សមាសភាពក្នុងសង្គម​​។ ព្រះ
តេជគុណ Thich Duc Thien បានលើកច្បាស់ថា៖

        “កន្សោមពាក្យ “ស្នើរ” និង​ “សូមអនុញ្ញត្ត” ត្រូវបានជំនួសដោយកន្សោមពាក្យ
ជូន ដំណឹង ស្តីពីខ្លឹមសារនៃសកម្មភាពសាសនាតាមរដ្ឋធម្មនុញ្ញនិងព្រះធម៌។​​សេចក្តី
 ព្រាងច្បាប់ស្តីពីជំនឿសាសនាបានលើកច្បាស់ថា សាសនាជានីតិបុគ្គលក្នុងសង្គម
ដែលក្នុង នោះមានលក្ខ័ណ្ឌដើម្បីសាសនានានាអាចចូលរួមក្នុងគ្រប់សកម្មភាព
សង្គមបាន”។

        នៅក្នុងសន្និសីទនេះ​មតិជាច្រើនបានស្នើរឲ្យគណៈកម្មការរៀបរៀងត្រូវកែប្រែ
បំពេញ បន្ថែមទស្សនៈរបស់បក្ស រដ្ឋ អំពីគោលនយោបាយជំនឿសាសនា។​សកម្ម
ភាពសាសនានិង ការងារសាសនាគឺសំដៅបង្កើនផែនមហាសាមគ្គី ពង្រីកម្លាំងពលំ
របស់ប្រជាជាតិទាំងមូលនិង អនុវត្តប្រកបដោយជោគជ័យបុព្វហេតុឧស្សាហូបនី
យកម្មនិងទំនើបភាវូបនីយកម្មប្រទេស ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ