ការពារអតិថិជនក្នុងពាណិជ្ជកម្មអេឡិចត្រូនិច
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមេសានៅទីក្រុងហាណូយ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថលបានរួមសហការជាមួយនាយកដ្ឋានទទួលបន្ទុកការប្រកួតប្រជែង និងការការពារអតិថិជននៃ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំ សិក្ខាសាលាស្តីពី "កិច្ចការពារអតិថិជនក្នុងពាណិជ្ជកម្មអេឡិចត្រូ និច"។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ thoibaotaichinh) |
សិក្ខាសាលានេះមានគោលដៅ បង្កើនការរួមសហការ និងការអនុវត្តន៍រវាងអង្គភាពនានាចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម ជាមួយស្ថាប័នគ្រប់គ្រងរដ្ឋដែលទាក់ទិននឹងការប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយ ទំនិញដែលមិនស្គាល់ប្រភពដើមយ៉ាងច្បាស់លាស់ ក៏ដូចជាលើកម្ពស់តួនាទី ភារកិច្ចរបស់សហគ្រាស ដែលជាម្ចាស់កម្មសិទ្ធិ វេបសាយពាណិជ្ជ កម្មអេឡិចត្រូនិចក្នុងការការពារអតិថិជន។ អញ្ជើញថ្លែងនៅទីនេះ លោក Tran Huu Linh អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សារបានលើកសំណើរថា៖ “យើងចាំបាច់ត្រូវកែសម្រួលគោលនយោបាយឲ្យសមស្របនឹងលក្ខណៈ ពាណិជ្ជកម្មអេឡិចត្រូនិច -អ៊ិនធឺណិត។ ទន្ទឹមនឹងនេះ យើងត្រូវសិក្សាស្រាវជ្រាវអំពីការតាក់តែងយន្តការផាកវិន័យរដ្ឋបាលក្នុងពាណិជ្ជកម្មអេឡិចត្រូនិច។ លើសពីនេះទៅទៀត រាល់ទីផ្សារជួញដូរពាណិជ្ជកម្មអេឡិចត្រូនិចចាំបាច់ត្រូវរួមសហការជាមួយក្រសួង ស្ថាប័ននានា ក៏ដូចជាឃោសនាដល់ ម្ចាស់ទីផ្សារជួញដូរពាណិជ្ជកម្មអេឡិចត្រូនិច និងអតិជនឲ្យយល់ដឹងអំពីវេបសាយពាណិជ្ជកម្មអេឡិចត្រូនិច ដែលមានសត្យានុភាពផងដែរ”៕