ក្រុម P5+1 ពិភាក្សាអំពីការលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់
|
ក្រុម P5+1 ពិភាក្សាអំពីការលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ (Image: VNA) |
(VOVworld) – ក្រុម P5+1 និងអ៊ីរ៉ង់បានចាប់ផ្តើមពិភាក្សាអំពីសេចក្តីសម្រេចចិត្តមួយ សំដៅលុបចោលបណ្ដាបទដាក់ទណ្ឌកម្មទៅលើ Tehran ប្រសិនបើ ភាគីទាក់ទិននានា ទទួលបានកិច្ចព្រមព្រៀងស្តីអំពីកម្មវិធីនុយក្លេអ៊ែរនៃសាធារណៈរដ្ឋឥស្លាមនេះ។ បណ្ដាសម័យពិភាក្សាបានប្រព្រឹត្តទៅមុនពេលវង់ចរចារនុយក្លេអ៊ែររវាងភាគីនានា គ្រោងនឹងត្រូវបានរៀបចំឡើងនាសប្តាហ៍ខាងមុខនៅស្វីស។ ខ្លឹមសារលុចបចោលបទ ដាក់ទណ្ឌកម្មរបស់អាមេរិកនិងសហភាពអឺរ៉ុប (EU) ភាគច្រើនប្រមូលផ្តុំទៅលើវិស័យ ហិរញ្ញវត្ថុនិងថាមពលរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។ នេះគឺជាបញ្ហាស្នូលក្នុងការសន្ទនាខាង មុខរវាងអ៊ីរ៉ង់និងក្រុម P5+1៕