ក្រុមការងារនៃសម្ព័ន្ធបណ្ដាអង្គការរមិត្តភាពវៀតណាមបំពេញការងារនៅប៊ែលស្ស៊ីក

(VOV) – ក្រុមការងារនៃសម្ព័ន្ធបណ្ដាអង្គការរមិត្តភាពវៀតណាមដឹកនាំដោយ
ប្រធាន Vu Xuan Hong ទើបនឹងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅ
ប៊ែលស្ស៊ីក ចាប់ពីថ្ងៃទី ២៩ កញ្ញា ដល់ទី ៣ តុលា។ ក្នុងជំនួបជាមួយអង្គការក្រៅ រដ្ឋាភិបាលរបស់ប៊ែលស្ស៊ីក លោក  Vu Xuan Hong បានឆ្លើយសំណួរអំពីគោល
នយោបាយ ច្បាប់ របស់វៀតណាម ព្រមទាំង សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត ណាមរួមជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលប៊ែលស្ស៊ីក ដោះស្រាយការលំបាក
នាបច្ចុប្បន្ន។ ភាគីទាំង ២ បានឯកភាពនឹងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបាន
ខ្លាំងក្លាថែមទៀត ដើម្បីឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើត
ទំនាក់ទំនង ការទូតរវាងវៀតណាមនិងប៊ែលស្ស៊ីក នាខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ