ក្រុមការងារប្រតិបត្តិយុទ្ធសាស្រ្តវៀតណាម - អាល្លឺម៉ង់បើកកិច្ចប្រជុំលើកទី ៥

(VOVWORLD) -  អនុវត្តតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិ បាលនៃប្រទេសទាំងពីរ វៀតណាមនិងអាល្លឺម៉ង់នោះ នាថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០១៩ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងលោក Andreas Michaelis រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រុមប្រតិបត្តិយុទ្ធសាស្រ្តវៀត ណាម - អាលឺម៉ង់លើកទី ៥។

នៅឯកិច្ចប្រជុំនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ចំពោះទំនាក់ទំនងទ្វេភាគី ដែលបន្តមានការអភិវឌ្ឍន៍ល្អយ៉ាងប្រសើរជាច្រើននាពេលថ្មីៗនេះ ដែលជាមូលដ្ឋានសម្រាប់ការតំរង់ទិសនិងនាំទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់បន្តអភិវឌ្ឍន៍ថ្មីនិងកាន់តែស៊ីជម្រៅ លើគ្រប់វិស័យដូចជា៖ នយោបាយ - ការទូត ពាណិជ្ជកម្ម - វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សន្តិសុខ ការពារជាតិ ការអប់រំនិងបណ្តុះបណ្តាល វប្បធម៌និងទេសចរណ៍ សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលខាងមុខ។

ភាគីទាំងពីរបានឯកភាព ជំរុញការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃទំនាក់នាំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) រួមទាំងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) អោយបានអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុបក៏ដូចជារវាងវៀតណាមនិងអាល្លឺម៉ង់។

ឆ្លៀតឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាអន្តរជាតិនិងក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ