ក្រុមការងាររបស់បណ្ដាខេត្ត ទីក្រុងចុះសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់បណ្ដាកម្មាភិបាល យុទ្ធជន
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរចុះសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់បណ្ដាកម្មាភិបាល យុទ្ធជននិងប្រជាជននៅបណ្ដាកោះនៅភាគនិរតី ប្រទេសជាតិ នាថ្ងៃទី២២ មករា ក្រុមការងារនៃបណ្ដាខេត្ត ទីក្រុងបានមកដល់កោះ Tho Chu ។ មុននោះ នាថ្ងៃទី២១ មករា គណៈប្រតិភូបានទៅទស្សនា និងជូនពរឆ្នាំថ្មីចំពោះ
បណ្ដាកម្មាភិបាល យុទ្ធជននៅកោះ Phu Quoc ខេត្ត Kien Giang ។ នៅទីនេះ បណ្ដាសមាជិកប្រតិភូបានផ្ញើសេចក្ដីជូនពរឆ្នាំថ្មីចំពោះយុទ្ធជនទាំងឡាយ ហើយ
សង្កត់ធ្ងន់ថា៖ ខេត្ត ទីក្រុងនានាជានិច្ចកាលបង្កលក្ខណះខាងសម្ភារះនិងស្មារតីសំរាប់អង្គភាពនានា បំពេញភារកិច្ចប្រកបដោយជោគជ័យ។
|
ក្រុមការងាររបស់បណ្ដាខេត្ត ទីក្រុងចុះសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់បណ្ដាកម្មាភិបាល យុទ្ធជននៅតំបន់ |
បណ្ដាកម្មាភិបាល យុទ្ធជនបានអះអាងថា៖មនោសញ្ជេតនារបស់ដីគោកសំរាប់យុទ្ធជននានានៅកោះ សមុទ្រនេះ បានជួយឧបត្ថម្ភយុទ្ធជនមានបន្ថែមកម្លាំងដើម្បីសម្រេចរាល់ភារកិច្ចដែលបានប្រគល់ជូន ការពាររឹងមាំអធិបតេយ្យភាពប្រទេសជាតិ៕