ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានទទួលសំបុត្រឈានចូលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup 2019

(VOVWORLD) -  នៅការប្រកួតពានរង្វាន King's Cup ឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅនៅប្រទេសថៃនាថ្ងៃទី ៥ ខែមិថុនា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឈ្នះទៅលើក្រុមកីឡាបាល់ទាត់ថៃ ដោយមានលទ្ធផលចុងក្រោយ ១-០។ កីឡាករបាល់ទាត់វៀតណាម លោក  Nguyen Anh Duc បានស៊ុតចូលទីរបស់ថៃនៅក្នុងនាទីចុងក្រោយនៃការប្រកួតនេះ ដើម្បីនាំឲ្យក្រុមបាល់ទាត់វៀតណាមឈានចូលក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup ផងដែរ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានទទួលសំបុត្រឈានចូលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup 2019 - ảnh 1 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានទទួលសំបុត្រឈានចូលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup 2019

ចំពោះជ័យជម្នះរបស់គ្រូបង្វឹកលោក Park Hang-seo និងកីឡាករបាល់ទាត់វៀតណាមនៅលើទឹកដីប្រទេសថៃនេះ អ្នកគាំទ្រវៀតណាមបានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែង ព្រមទាំងជឿជាក់ថាក្រុមបាល់ទាត់វៀតណាមនឹងបន្ត        ដណ្តើមជ័យជំនះទៀតលើក្រុមបាល់ទាត់ Curacao នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ។

          " ពិតជារីករាយខ្លាំងណាស់ សប្បាយចិត្តខ្លាំងណាស់ នៅពេលដែលក្រុមបាល់ទាត់វៀតណាមយើង បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីកិត្តិយសរបស់ប្រទេសជាតិយើងផងដែរ។ "

          - ខ្ញុំមានការភ្ញាក់ផ្អើលចំពោះជ័យជម្នះនៅនាទីចុងក្រោយ ពីព្រោះថាខ្ញុំបានត្រៀមខ្លួនដើម្បីមើលការទាត់ Penalty ។គ្រាប់បាល់ដែលស៊ុតចូលទីថៃរបស់កីឡាករ Anh Duc បានធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។

          គួរបញ្ជាក់ថា King's Cup គ្រាន់តែជាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិតែប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលនៃការប្រកួតនេះមានផលប៉ះពាល់ដោយផ្ទាល់ទៅចំណាត់ថ្នាក់ របស់ក្រុមបាល់ទាត់នៅក្នុងតារាងចំណាត់ថ្នាក់នៃសហព័ន្ធកីឡារបាល់ទាត់ពិភពលោក (FIFA) ដែលបានចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ