ក្រុមកីឡាបាល់ទាត់ព័រទុយហ្គាល់ដណ្តើមបានជ័យជំនះក្នុង EURO ២០១៦


ក្រុមកីឡាបាល់ទាត់ព័រទុយហ្គាល់ដណ្តើមបានជ័យជំនះក្នុង EURO  ២០១៦ - ảnh 1
ក្រុមកីឡាបាល់ទាត់ព័រទុយហ្គាល់ដណ្តើមបានជ័យជំនះក្នុង EURO ២០១៦ (Image: VNA)

(VOVworld) – ដណ្តើមបានជ័យជំនះដោយចៃដន្យ ១ ទល់នឹង ០ ក្នុងការប្រកួត
ជាមួយក្រុម បាល់ទាត់បារាំងនៅវគ្គថែមម៉ោងទី ២ ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ
 EURO ២០១៦ ដែលបានប្រព្រឹត្តទៅនាព្រឹកព្រលឹមថ្ងៃទី ១១ កក្កដា (តាមម៉ោង
វៀតណាម) ក្រុមបាល់ទាត់ព័រទុយហ្គាល់បានក្លាយទៅជាជើងឯកជាលើកដំបូង
ក្នុងប្រវត្តិសាស្ត្រការប្រកួតបាល់ទាត់​ពានរង្វាន់អឺរ៉ុប (EURO)។ ទោះបីជាខំប្រឹង
ប្រែងអស់ពីកំលាំងកាយចិត្តនៅនាទីចុងក្រោយក្តី ប៉ុន្តែ ក្រុមបាល់ទាត់បារាំង
មិនអាចដណ្តើមមកវិញជ័យជំនះណាមួយនៅនឹងកីឡាដ្ឋានជាតិរបស់ខ្លួន។ មុន
កាលប្រកួតវគ្គជ្តាច់ព្រ័ត្រ គណៈចាត់តាំង  EURO ឆ្នាំ ២០១៦ បានរៀបចំ​ពិធី
បិទបញ្ចប់ការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុបដោយសាមញ្ញតែចម្រុះពណ៌៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ