ក្រុមជម្រើជាតិបាល់ទាត់នារីវៀតណាមខិតខំទទួលបានស្នាដៃខ្ពស់នៅពានរង្វាន់ជើងឯកបាល់ទាត់នារីអាស៊ី

(VOVWORLD) -នាយប់ថ្ងៃទី៧មេសា ក្រុមជម្រើសជាតិបាល់ទាត់នារីវៀតណាមនិងជួបក្រុមជម្រើស ជាតិជប៉ុនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកបាល់ទាត់នារីអាស៊ី-ASIAN Cup នារី ២០១៨ ហើយក៏ជាពូលជម្រុះ World Cup នារី២០១៩ផងដែរ។ 


គ្រូបង្វឹកប្រ ធានក្រុមជម្រើសជាតិនារីវៀតណាម លោក Mai Duc Chung បានឲ្យដឹងថា៖

        “ក្នុងពូលប្រកួតយើងខ្ញុំនឹងជួបគូប្រជែងខ្លាំងៗ។ យើងខ្ញុំមានឈានចូលវគ្គផ្តាច់ព្រ័ត្រហើយ។ អារម្មណ៍របស់យើងខ្ញុំគឺល្អណាស់។ ជួបជាមួយក្រុមជម្រើសជាតិជប៉ុន យើងខ្ញុំនឹងទទួលបានការវាយតម្លៃខ្ពស់ជាង ព្រោះក្រុមជម្រើសជាតិនេះធ្លាប់ទទួល ពានរង្វាន់ជើងឯកពិភពលោក ហើយក្នុងតំបន់អាស៊ីនេះតែម្តង ក្រុមនេះក៏ឈរលំដាប់ ថ្នាក់ខ្ពស់ដែរ។យើងខ្ញុំនឹងខិតខំប្រឹងប្រែងទទួលបានស្នាដៃខ្ពស់”។

        សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទាត់នារីវៀតណាមបានជួបប្រកួតជាមួយ ក្រុមជម្រើសជាតិជប៉ុន នៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៧ខែមេសា (តាមម៉ោង វៀតណាម) លើកីឡាដ្ឋាន King Abdullah៕


ប្រតិកម្មទៅវិញ

ផ្សេងៗ