ក្រុមជ្រុលនិយមវាយប្រហារទៅលើខ្សែរបៀងមនុស្សធម៌ថ្មីនៅតំបន់ Ghouta ប៉ែកខាងកើតរបស់ស៊ីរី

(VOVWORLD) -យោងតាមប្រព័ន្ធផ្សព្វផ្សាយ War Media របស់កងទ័ពស៊ីរីថា៖ ខ្មាន់កាំភ្លើងបានវាយប្រហារទៅលើខ្សែរបៀងមនុស្សនធម៌ ដែលស្ថិតនៅចំកណ្ដាលទីរួមស្រុក Mlaiha និងតំបន់ Jisreen ដោយក្រុមជ្រុលនិយមកាន់កាប់នៅGhouta ប៉ែកខាងកើត។
ក្រុមជ្រុលនិយមវាយប្រហារទៅលើខ្សែរបៀងមនុស្សធម៌ថ្មីនៅតំបន់ Ghouta ប៉ែកខាងកើតរបស់ស៊ីរី - ảnh 1 ក្រុមជ្រុលនិយមវាយប្រហារទៅលើខ្សែរបៀង
មនុស្សធម៌ថ្មីនៅតំបន់ Ghouta ប៉ែកខាងកើតរបស់ស៊ីរី

នាថ្ងៃទី ៨ មិនា ក្រុមជ្រុលនិយមបានវាយប្រហារទៅលើខ្សែរបៀងមនុស្សធម៌ទី ២ នៅ តំបន់ Ghouta ប៉ែកខាងកើតរបស់ស៊ីរី ដែលទើបនឹងបានរដ្ឋាភិបាលស៊ីរីបង្កើតឡើង គឺសំដៅ រារាំងជនស៊ីវិលចាកចេញពីតំបន់ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ War Media របស់កងទ័ពស៊ីរីថា៖ ខ្មាន់កាំភ្លើងបានវាយប្រហារទៅលើខ្សែរបៀងមនុស្សនធម៌ ដែលស្ថិតនៅចំកណ្ដាលទីរួមស្រុក Mlaiha និងតំបន់ Jisreen ដោយក្រុមជ្រុលនិយមកាន់កាប់នៅGhouta ប៉ែកខាងកើត។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានដកស្រង់ប្រភពព័ត៌មាននៃក្រសួងការពារជាតិរុស្ស៊ីដោយបញ្ជាក់ថារថយន្តចំនួន ៣ គ្រឿងត្រូវភ្លើងឆេះ បន្ទាប់ពីកងទ័ពបះបោរបានវាយប្រហារទៅលើក្បួនរថយន្តដឹក មនុស្សចំនួន ៣០០ នាក់ទៅកាន់ខ្សែរបៀងមនុស្សធម៌នៅ Mlaiha ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ