ក្រុមជ្រុលនិយមស៊ីរីចរចាជាមួយគណប្រតិភូអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់

(VOVWORLD) -កងទ័ពស៊ីរី និងរុស្ស៊ីបានចោទប្រកាន់ទៅលើក្រុមជ្រុលនិយមដោយរារាំងប្រជាពលរដ្ឋនៅទីរួមស្រុក Ghouta ប៉ែកខាងកើតជម្លៀសវិញ ហើយប្រើប្រាស់គេដូចជាខែលរស់។
ក្រុមជ្រុលនិយមស៊ីរីចរចាជាមួយគណប្រតិភូអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់ - ảnh 1 ក្រុមជ្រុលនិយមស៊ីរីចរចាជាមួយគណប្រតិភូអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់

ក្រុមជ្រុលនិយមសំខាន់មួយ ដែលកំពុងគ្រប់គ្រងតំបន់ភាគខាងត្បូងនៃទីរួមស្រុក Ghouta ប៉ែកខាងកើត នាថ្ងៃទី ១៨ មិនា បានឲ្យដឹងថា៖ ក្រុមខ្លួនកំពុងចរចាជាមួយគណប្រតិភូមួយក្រុមរបស់អង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់ ហើយរៀបចំបញ្ជូនទំនិញជំនួយទៅកាន់ប្រជាជន និងជួយសង្គ្រោះខាងសុខាភិបាលជាបន្ទាន់។ ក្រុមនេះកំពុងចរចាស្ដីពីបទឈប់បាញ់ ហើយធានាជំនួយសម្រាប់ជនស៊ីវិល និងជម្លៀសជនរងគ្រោះ។

កងទ័ពស៊ីរី និងរុស្ស៊ីបានចោទប្រកាន់ទៅលើក្រុមជ្រុលនិយមដោយរារាំងប្រជាពលរដ្ឋនៅទីរួមស្រុក Ghouta ប៉ែកខាងកើតជម្លៀសវិញ ហើយប្រើប្រាស់គេដូចជាខែលរស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ