ក្រុមតាលីបង់បានបញ្ជាក់ថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់

(VOVWORLD) - អ្នកនាំពាក្យខុទ្ទកាល័យនយោបាយតាលីបង់នៅថ្ងៃទី១៥ ខែសីហាបានអះអាងជាមួយប៉ុស្តិ៍ទូរទស្សន៍ Al-Jazeera Mubasher TV ថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ។

 ក្រុមតាលីបង់បានបញ្ជាក់ថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ - ảnh 1ក្រុមតាលីបង់បានគ្រប់គ្រងទាំងស្រុងលើរដ្ឋធានីកាប៊ុលហើយប្រកាសថាទទួលបានជ័យជំនះ (រូបថត៖ Reuters)

អ្នកនាំពាក្យលោក Mohammad Naeem បានឲ្យដឹងថា គ្មានស្ថាប័នការទូតណាមួយឬទីស្នាក់ការណាមួយនៅអាហ្វហ្គានីស្ថានដែលជាគោលដៅរបស់តាលីបង់ឡើយ ពោលគឺ ក្រុមតាលីបង់នឹងធានាសុវត្ថិភាព សម្រាប់ពលរដ្ឋ និងមន្ត្រីការទូតទាំងអស់។ លោក Mohammad  Naeem ក៏បានឲ្យដឹងថា ក្រុម តាលីបង់ បានត្រៀមខ្លួនជាស្រេច ជួបសន្ទនាជាមួយភាគីនានានៅអាហ្វហ្គានីស្ថាន ហើយ ក៏ត្រៀមខ្លួនជាស្រេចដោះស្រាយរាល់ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិតាមរយៈការសន្ទនា។ សេចក្តីជូនដំណឹងរបស់ក្រុមតាលីបង់ត្រូវបាននាំចេញក្នុងបរិបទដែលកងកម្លាំងនេះ នាថ្ងៃដដែលបានចូលក្នុងរដ្ឋធានីកាប៊ុល និងលោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសនេះ។ លោក Ashraf Ghani បានអះអាងថា លោកសុខចិត្តធ្វើបែបនេះ ដើម្បីចៀសវាងការបង្ហូរឈាម។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៦ ខែសីហា បានបើកកិច្ចប្រជុំបន្ទាន់ស្តីអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ