ក្រុមប្រឹក្សាជនជាតិលើកកំពស់គុណភាពប្រតិបត្តិការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ

(VOVWORLD) - ក្នុងបុណ្យតេតប្រពៃណីនាពេលខាងមុខ ក្រុមប្រឹក្សាជនជាតិត្រូវការច្បាមជាប់នឹងស្ថាន ភាពជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឲ្យមនុស្សម្នាក់ៗ សុទ្ធតែទទួលអំណរបុណ្យ តេតយ៉ាងកក់ក្ដៅ និងប្រកបដោយសុវត្ថិភាព។

ក្រុមប្រឹក្សាជនជាតិលើកកំពស់គុណភាពប្រតិបត្តិការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ - ảnh 1អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមលោក Tran Thanh Man ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)
នារសៀលថ្ងៃទី២៣ ខែធ្នូ នៅអគាររដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភាវៀត ណាមលោក Tran Thanh Man បានជួបធ្វើការជាមួយគណៈអចិន្រ្តៃយ៍ក្រុមប្រឹក្សា ជនជាតិ អំពីភារកិច្ចសំខាន់ៗនាពេលខាងមុខ។
លោក Tran Thanh Man បានស្នើឲ្យក្រុមប្រឹក្សាជនជាតិ បន្តធ្វើការបូកសរុប វាយតម្លៃចំពោះផលប៉ះពាល់ដោយជម្ងឺកូវីដទៅលើប្រជាជនជាជនជាតិភាគតិចនិង ប្រជាជននៅតំបន់ព្រៃភ្នំ ហើយផ្ដើមពីនោះ កំណត់យ៉ាងច្បាស់ភារកិច្ចសំខាន់ៗ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង ព្រមទាំងបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ធានាសុខុមាលភាព សង្គម និងអនុវត្តន៍គោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាពផងដែរ។ ក្នុង បុណ្យតេតប្រពៃណីនាពេលខាងមុខ ក្រុមប្រឹក្សាជនជាតិត្រូវការច្បាមជាប់នឹងស្ថាន ភាពជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឲ្យមនុស្សម្នាក់ៗ សុទ្ធតែទទួលអំណរបុណ្យ តេតយ៉ាងកក់ក្ដៅ និងប្រកបដោយសុវត្ថិភាព។
លោកអនុប្រធានប្រចាំការរដ្ឋសភា ក៏បានស្នើឲ្យក្រុមប្រឹក្សាជនជាតិបន្តសហការ តាមដាន ឃ្លាំមើលការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាល២០២១-២០៣០ កម្មវិធីកាត់បន្ថយ ភាពក្រីក្រប្រកបដោយចីរភាព កម្មវិធីកសាងជនបទថ្មីនៅតំបន់ជនជាតិភាគតិចនិង តំបន់ព្រៃភ្នំ ជាដើម ដើម្បីរកឃើញឲ្យបានទាន់ពេលវេលានូវការលំបាកឧបសគ្គ ហើយស្នើឡើងដំណោះស្រាយសំដៅអនុវត្តន៍កម្មវិធីទាំងនេះឲ្យមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ