ក្រុមប្រឹក្សាប្រេងឧស្ម័នអាស៊ាន៖សហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃតំលៃប្រេង

(VOVWORLD) - ក្រុមប្រឹក្សាប្រេងឧស្ម័នអាស៊ាន (ASCOPE) បានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការថែមទៀតក្នុងកាលៈទេសៈដែលតំលៃប្រេងពិភពលោក កំពុងធ្លាក់ចុះ។នេះជាការសន្យារបស់សមាជិកទាំងអស់ក្រោយពីបញ្ចប់សម័យ ប្រជុំលើកទី៨៣របស់គណៈកម្មាធិការជាតិ ASCOPE នាថ្ងៃទី១៧ ឧសភា នៅ រដ្ឋធានីហាណូយ។
(VOVworld) - ក្រុមប្រឹក្សាប្រេងឧស្ម័នអាស៊ាន (ASCOPE) បានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការថែមទៀតក្នុងកាលៈទេសៈដែលតំលៃប្រេងពិភពលោក កំពុងធ្លាក់ចុះ។នេះជាការសន្យារបស់សមាជិកទាំងអស់ក្រោយពីបញ្ចប់សម័យ ប្រជុំលើកទី៨៣របស់គណៈកម្មាធិការជាតិ ASCOPE នាថ្ងៃទី១៧ ឧសភា នៅ រដ្ឋធានីហាណូយ។ជាក់ស្ដែងគឺ បណ្ដាសមាជិកបានឯកភាពលើការបន្តកសាង សៀវភៅណែនាំការបង្រួបបង្រួមសកម្មភាពរិះរកក្នុង ASCOPE។ក្រៅពីនោះ ASCOPE ក៏បានឯកភាពលើការកសាងយុទ្ធសាស្ត្រសង្គ្រោះក្នុងកាលៈទេសៈ ខ្វះឧស្ម័នជាបន្ទាន់។នេះជាផ្នែកមួយនៃការអនុវត្តយន្តការសហការនៅពេលកើតមានឡើងករណីបន្ទាន់អំពីថាមពលរវាងបណ្ដាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ