ក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកគាំទ្រវៀតណាមការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត

ក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកគាំទ្រវៀតណាមការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត - ảnh 1
ប្រធានសម្ព័ន្ធសហជីពវៀតណាមលោក Dang Ngoc Tung ថ្លែងមតិសន្និដ្ឋានសន្និសីទ
(រូបថត៖laodong)

(VOVworld) - នាថ្ងៃទី៦ មិនា នៅទីក្រុងហាណូយ ប្រទេសវៀតណាម សន្និសីទ
ក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកបានបញ្ចប់ក្រោយពី២ថ្ងៃប្រជុំ។នៅ
ទីនេះ តំណាងទាំងអស់បានឯកភាពបញ្ចូលបញ្ហាសមុទ្រខាងកើតទៅក្នុងសេចក្ដី
សំរេចចិត្តសន្និសីទក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកដោយខ្លឹមសារ
ថា៖ សន្និសីទក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកអះអាងនូវការគាំទ្រ
និងសាមគ្គីភាពជាដាច់ខាតចំពោះវៀតណាមនិងការខំប្រឹងប្រែងរបស់វៀតណាម
ក្នុងកិច្ចការពារអធិបតេយ្យភាពនិងសិទ្ធិអធិបតេយ្យភាពនៅសមុទ្រខាងកើតដោយ
សន្តិវិធីដ៏សមស្របនឹងធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិក៏ដូចជាអនុសញ្ញា
អ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ