ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើរបាយការណ៍ជាតិ UPR វដ្ដទី៤ របស់វៀតណាម

(VOVWORLD) - របាយការណ៍របស់ក្រុមការងារបានកត់សម្គាល់របាយការណ៍ជាតិរបស់វៀតណាម ខ្លឹមសារនៃសម័យសន្ទនានាថ្ងៃទី ៧ ឧសភា និងកត់សម្គាល់អនុសាសន៍ចំនួន ៣២០ ដែលធ្វើឡើងដោយប្រទេសចំនួន ១៣៣។ 
នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ១០ ឧសភា ក្រុមការងារលើការ ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គ ការសហប្រជាជាតិបានយល់ស្របជាឯកឆន្ទអនុម័តលើរបាយការណ៍ជាតិ UPR របស់វៀតណាម។
របាយការណ៍របស់ក្រុមការងារបានកត់សម្គាល់របាយការណ៍ជាតិរបស់វៀតណាម ខ្លឹមសារនៃសម័យសន្ទនានាថ្ងៃទី ៧ ឧសភា និងកត់សម្គាល់អនុសាសន៍ចំនួន ៣២០ ដែលធ្វើឡើងដោយប្រទេសចំនួន ១៣៣។ អនុសាសន៍ទាំងនោះគ្របដណ្តប់លើផ្នែក ជាច្រើនដូចជា៖ ការកែលម្អប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពីសិទ្ធិមនុស្ស ការជំរុញ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការធានាសិទ្ធិសម្រាប់ក្រុមងាយរងគ្រោះ ការជួយឧបត្ថម្ភជនជាតិភាគតិច ធានា សមភាពយេនឌ័រ សិទ្ធិកុមារ សិទ្ធិអប់រំ សិទ្ធិសេរីខាងជំនឿសាសនា សិទ្ធិសេរីក្នុងការ បញ្ចេញមតិ សិទ្ធិមនុស្សនិងអាជីវកម្ម សិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុ ការចូលរួមអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្ស កិច្ចសហប្រតិបត្តិការជាមួយ យន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាដើម។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើរបាយការណ៍ជាតិ UPR វដ្ដទី៤ របស់វៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet ថ្លែងនៅក្នុងសម័យសន្ទនាអំពីរបាយការណ៍ជាតិ UPR របស់វៀតណាមកាលពីថ្ងៃទី ៧ ឧសភា។ (រូបថត៖ VNA)
ថ្លែងមតិក្នុងសម័យប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានអះអាងនូវសារៈសំខាន់នៃយន្តការ UPR ដោយចាត់ទុកថា ការអនុវត្ត អនុសាសន៍ UPR តាមរយៈវដ្ដនានា បានបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងក្នុងការលើក កំពស់ និងការពារសិទ្ធិមនុស្សរបស់វៀតណាម។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀត ណាមនឹងស្រាវជ្រាវដោយប្រុងប្រយ័ត្ននូវអនុសាសន៍ទាំងអស់ និងជូនដំណឹងអំពីជំហរ របស់វៀតណាមចំពោះអនុសាសន៍ទាំងនេះ មុនសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស។ វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដា ប្រទេស ដៃគូ និងភាគីពាក់ព័ន្ធនានា ស្របតាមបាវចនារបស់វៀតណាមក្នុងអាណត្តិជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដំណាក់កាល ២០២៣-២០២៥ គឺ “គោរពនិងយោគ យល់ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សទាំង អស់គ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ