ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីបញ្ហាប្រឈមខាងសន្តិសុខដែលកំពុងកើនឡើងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែមិថុនាបានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីបញ្ហាប្រឈមខាងសន្តិសុខដែលកំពុងកើនឡើងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ  (រូបថត៖ UN)

 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការយកចិត្តទុកដាក់របស់អង្គប្រជុំអំពីស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងការប៉ះពាល់ដល់ស្ថានភាពមនុស្សធម៌របស់ប្រជាជនស៊ីវិលរាប់លាននាក់។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអះអាងថាត្រូវចាំបាច់ស្វែងរកដំណោះស្រាយក្នុងរយៈពេលវែងដើម្បីដោះស្រាយអស្ថិរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដោយសង្កត់ធ្ងន់លើតួនាទីនៃការសន្ទនានិងការផ្សះផ្សាជាតិ ព្រមទាំងបង្កើនតួនាទីរបស់រដ្ឋាភិ    បាលនៅមូលដ្ឋានផងដែរ។ទន្ទឹមនឹងនេះលោក  ឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបង្កើនការជួយឧបត្ថម្ភគាំទ្រដល់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងគាំទ្រការចូលរួមចំណែករបស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោចំពោះការថែរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ