ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីប្រកាសអំពាវនាវរដ្ឋ អំណាចស៊ីរីប្

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីប្រកាសអំពាវនាវរដ្ឋ អំណាចស៊ីរីប្ - ảnh 1
លោក Kofi Annan
(រូបថតៈ Internet)


(VOV)-នាថ្ងៃទី៥មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើ សេចក្តីប្រកាសដោយអំពាវនាវរដ្ឋអំណាចស៊ីរីមានសកម្មភាពបន្ទាន់ ដើម្បីប្រតិបត្តិ
តាម កិច្ចសន្យានិងដកទ័ពក៏ដូចជាអាវុធចេញពីបណ្តា ទីក្រុងជាចំណុចក្តៅនាថ្ងៃទី
១០មេសា ។ សេចក្តីប្រកាសនេះ ចងក្រង់ដោយអាមេរិករួមផ្សំជាមួយអង់គ្លេស បា
រំាង អាល្លឺម៉ង់ បានអំពាវ នាវភាគីនានានៅស៊ីរី អនុវត្តបទឈប់បាញ់ ក្នុងរយៈពេល
២ម៉ោងក្នុង១ថ្ងៃ ដើម្បីអនុញាតដំណើរការបណ្តាសម្មភាពជួយឧបត្ថម្ភមនុស្សធម៌។ ក្នុងសេចក្តីប្រកាស នេះ ក្រុមប្រឹក្សាសន្តិសុខ ជាថ្មីម្តងទៀត អះអាងនូវការគាំទ្រ ចំពោះផែនការសន្តិភាពរបស់លោក Kofi Annan នៅស៊ីរី។

        ក៏ក្នុងថ្ងៃដ៏ដែល នៅសន្និសីទកាសែតសាម័ញ្ញអ្នកនាំពាក្សក្រសួងការបរទេស
ចិន ហុងលុយបានឲ្យដឹងថា៖ ចិនគំាទ្រចំពោះរាល់ការខំប្រឹងប្រែង សម្រុះសម្រួល
របស់ បេសកកជនពិសេស Kofi Annan និងអំពាវនាវឲ្យ ភាគីទាក់ទិននានាសកម្ម ជួយគំាទ្របេសកម្មនេះ។

        ពីម៉ូស្កូ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បានស្នើលោក Kofi Annan ត្រូវបង្កកម្លំាងគាបសង្កត់ទៅលើកម្លំាងប្រឆំាងនៅស៊ីរី ក្រោយពីក្រុមប្រឹក្សាសន្តិ
សុខ អង្គការសហប្រជាជាតិចេញសេចក្តីប្រកាសអំពាវនាវរដ្ឋអំណាចស៊ីរីប្រតិបត្តិ
តាមកាលបរិចេ្ឆតអំពីការដកទ័ព៕

       

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ