ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប​.ប កូរ៉េ

(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបជុំគ្នាយោងតាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅ ស.ប.ប កូរ៉េ ក្នុងបរិបទដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពដែលប្រទេសអាស៊ីភាគឦសាននេះ នឹងបន្តសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប​.ប កូរ៉េ - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប.ប កូរ៉េ (រូបថត៖ AFP/TTXVN)

ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Kelly Craft បានអះអាងថាទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចចាត់វិធានការជាក់ស្តែងឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីទុកឲ្យទីក្រុងព្យុងយ៉ាងលុបចោលការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយប៉ុន្តែក៏បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខត្រូវតែត្រៀមខ្លួនជាស្រេចមានប្រតិកម្មសមស្រប ចំពោះអំពើបង្កហេតុណាមួយដែលកើតមានឡើង ព្រមទាំងផ្តោតពីលទ្ធភាពរបស់ស.ប.បកូរ៉េ ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្នុងបាញ់បង្ហោះឧបករណ៍ទៅលើអវកាស ឬសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទឹកដីអាមេរិកផងដែរ។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ  លោក Zhang Jun បានអំពាវនាវដល់ភាគីនានាឱ្យជៀសវាងពាក្យសម្តីឬសកម្មភាពដែលបង្កភាពតានតឹងនៅឧបទ្វីបកូរ៉េដោយអះអាងថាការបន្ធូរបន្ថយទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើស.ប.ប កូរ៉េ គឺជាបញ្ហាបន្ទាន់ ដើម្បីជួយគាំទ្រដល់កិច្ចចរចារវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជារារាំងហានិភ័យនៃការបញ្ច្រាសនៃដំណើរការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ