ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើង

(VOVWORLD) -សេចក្ដីសម្រេចលេខ ២៣៩៧ ត្រូវបានអនុម័តនាថ្ងៃទី ២២ ធ្នូ ដោយបានហាមឃាត់ផលិតផលប្រេងចម្រាញ់ជិត ៩០ % នាំចេញទៅកាន់កូរ៉េខាងជើង ដោយបានដាក់កំរិតមិនឲ្យលើសពី ៥ សែនធុង ក្នុងមួយឆ្នាំ ព្រមទាំងធ្វើមាតុភូមិនិវត្តន៍នូវពលករនៃប្រទេសនេះនៅឯបរទេសក្នុងរយៈពេល ១២ ខែ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើង - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អនុម័តលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើង 

សេចក្ដីសម្រេចលេខ ២៣៩៧ ត្រូវបានអនុម័តនាថ្ងៃទី ២២ ធ្នូ ដោយបានហាមឃាត់ផលិតផលប្រេងចម្រាញ់ជិត ៩០ % នាំចេញទៅកាន់កូរ៉េខាងជើង ដោយបានដាក់កំរិតមិនឲ្យលើសពី ៥ សែនធុង ក្នុងមួយឆ្នាំ ព្រមទាំងធ្វើមាតុភូមិនិវត្តន៍នូវពលករនៃប្រទេសនេះនៅឯបរទេសក្នុងរយៈពេល ១២ ខែ។

បន្ទាប់ពីបានអនុម័តលើសេចក្ដីសម្រេចនេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន អនុម័តលើសេចក្ដីសម្រេចថ្មីពោលខាងលើ ហើយគាំទ្របំណងរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលមានដំណោះស្រាយនយោបាយនិងការទូតសន្តិភាពសម្រាប់បញ្ហានៅកូរ៉េ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា សហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងដើម្បីសន្តិភាពជាមួយកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ