ក្រុមប្រឹក្សាសន្តិសុខអ.ស.បជួបប្រជុំអំពីស្ថានភាពនៅស៊ីរី

ក្រុមប្រឹក្សាសន្តិសុខអ.ស.បជួបប្រជុំអំពីស្ថានភាពនៅស៊ីរី - ảnh 1
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.បលោក Vitaly Churkin (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអ.ស.បលោក Bashar Jaafari នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ (រូបថត៖EPA/TTXVN)

(VOVworld) - នៅទីក្រុងញូវយ៉ក​ សហរដ្ឋអាមេរិក នាថ្ងៃទី២១ កញ្ញា ក្រុមប្រឹក្សា
សន្តិសុខអ.ស.ប បានរៀបចំកិច្ចប្រជុំអំពីសង្គ្រាមស៊ីវិលនៅស៊ីរី ក្នុងកាលៈទេសៈ
ដែលបទឈប់បាញ់ជាបណ្ដោះអាសន្ននៅប្រទេសនេះ ត្រូវបែកបាក់ដោយសារភាព
តានតឹងអន្តរជាតិកើនឡើង។ថ្លែងមតិចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការ
អ.ស.បលោក Ban Ki-moon សង្កត់ធ្ងន់ថា សោនាដកម្មនៅស៊ីរីជាការខ្មាស់អៀនរបស់
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ប្រជាពលរដ្ឋស៊ីរីជាង៣សែននាក់ត្រូវសម្លាប់ ពាក់
កណ្ដាលចំនួនប្រជាជននៃប្រទេសនេះមិនមានទីលំនៅ ហើយ ហេដ្ឋារចនាសម្ព័ន្ធ
ស្ទើរតែទាំងអស់ត្រូវបំផ្លិចបំផ្លាញ។ក្នុងកាលៈទេសៈនោះ​លោក Ban Ki-moon អះ
អាងថា ត្រូវស្ដារបទឈប់បាញ់ឡើងវិញ ដោយសារនេះជា ជំហានដំបូងដើម្បី
សង្គ្រោះកិច្ចព្រមព្រៀងអាមេរិក-រុស្ស៊ី សំដៅបញ្ចប់សង្គ្រាម ស៊ីវិលដែលបានកើត
មានឡើងក្នុងអំឡុង៥ឆ្នាំកន្លងទៅនៅស៊ីរី។
នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានចោទ
ប្រកាន់យន្តហោះ ចម្បាំងរបស់រុស្ស៊ីនិងស៊ីរី ពីការធ្វើសកម្មភាពនៅតំបន់ប៉ែកខាង
ជើងស៊ីរីនាថ្ងៃទី១៩ កញ្ញា ជា ពេលវេលាដែលក្រុមរថយន្តដឹកជញ្ជូនទំនិញឧបត្ថម្ភ
របស់អ.ស.បរងការវាយប្រហារ។ក្នុង ពេលនោះ សមភាគីរុស្ស៊ីលោក Sergei
Lavrov បានច្រានចោលព័ត៌មានចាត់ទុកថា យន្ត ហោះចម្បាំងរបស់រុស្ស៊ីឬស៊ីរី
បានអនុវត្តន៍ការវាយប្រហារទៅលើក្រុមរថយន្តរបស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ